កម្មវិធី "បំភ្លឺកម្លាំងចិត្ត​វៀតណាម" ឆ្នាំ២០២២

(VOVWORLD) - នាយប់ថ្ងៃទី ២៩ ខែកញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនវៀតណាម បានសម្របសម្រួលជាមួយក្រុមហ៊ុនចំកាត់ TCP Vietnam រៀបចំកម្មវិធី “បំភ្លឺកម្លាំងចិត្តវៀតណាម” ឆ្នាំ ២០២២ ដើម្បីលើកតម្កើងនូវគំរូយុវជនពិការឆ្នើម។
កម្មវិធី ប្រតិភូចូលរួមកម្មវិធី “បំភ្លឺកម្លាំងចិត្តវៀតណាម” ឆ្នាំ២០២២ ទទួលប័ណ្ណសរសើរ និងអំណោយពីគណៈរៀបចំ។ (រូបថត៖ nhandan.vn)

កម្មវិធីឆ្នាំនេះ បានលើកតម្កើងប្រតិភូចំនួន ៥០នាក់ ដែលជាយុវជនពិការឆ្នើមៗ មានកម្លាំងចិត្តដ៏មោះមុត ដែលជម្នះពុះពារលើការលំបាក និងរួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍរបស់សហគមន៍។ ប្រតិភូនីមួយៗគឺជារឿងរ៉ាវដ៏ស្រស់ស្អាត ដែលជាគំរូឆ្នើមនៃថាមវ័ន្តរស់នៅ និងបំណងប្រាថ្នាចង់លះបង់ នាំមកនូវប្រការល្អដែលមិនត្រឹមតែសម្រាប់ខ្លួនឯង ឬគ្រួសារប៉ុណ្ណោះទេ ថែមទាំងជូនដល់សហគមន៍ និងសង្គមទាំងមូលទៀតផង។ ចាប់ពីឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ន សមាគមគ្រប់ជាន់ថ្នាក់បានរៀបចំការលើកតម្កើងគំរូយុវជនពិការឆ្នើមចំនួនជាង ២.០០០ នាក់ នៅទូទាំងប្រទេស។ គំរូ “បំភ្លឺកម្លាំងចិត្តវៀតណាម” គឺជាការបំផុសគំនិត និងកម្លាំងចលករ លើកទឹកចិត្តដល់យុវជនពិការដទៃទៀតឱ្យមានជំនឿ និងសុទិដ្ឋិនិយមក្នុងជីវិត កាន់តែរឹងមាំលើគោលមាគ៌ាឆ្ពោះទៅរកសមភាព និងភាពសុខដុមរមនា រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ