កម្មវិធី “ប្រទេសជាតិទាំងមូល រួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ ២០២០
(VOVWORLD) - ដើម្បីជួយជ្រោមជ្រែងចលនាប្រឡងប្រណាំង “ប្រទេសជាតិទាំងមូល រួមដៃគ្នាដើម្បីជនក្រីក្រ-គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល” ដោយលោកនាយករដ្ឋមន្ត្រី រដ្ឋាភិបាលបំផុសឡើងនោះ នាយប់ថ្ងៃទី ១៧ ខែតុលា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវីធី “ប្រទេសជាតិទាំងមូល រួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ ២០២០។
កម្មវិធី “ប្រទេសទាំងមូល រួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ ២០២០ នឹងប្រព្រឹត្តទៅនៅម៉ោង ៨ យប់ ថ្ងៃទី ១៧ ខែតុលា នៅទីក្រុងហាណូយ |
កម្មវិធីនេះបានប្រារព្ធធ្វើឡើងសំដៅអំពាវនាវឲ្យសហគ្រាស សប្បុរសជន និង ភ្នាក់ងារនានាចូលរួមជួយឧប ត្ថម្ភជនក្រីក្រ។ ក្រោយរយៈពេល ៤ឆ្នាំ ទឹកប្រាក់ចំនួន ១៦ពាន់ពាន់លាន ដុង ត្រូវបានបញ្ចូនទៅកម្មវិធី។ ទន្ទឹមជាមួយគ្នានោះ ផ្ទះមហាសាមគ្គីចំនួន ១២៧ពាន់ខ្នង ត្រូវបានសាង សង់ ហើយប្រជាជនក្រីក្ររាប់រយពាន់នាក់ មានលក្ខណៈអភិវឌ្ឍន៍ផលិត កម្ម។ ទាំងអស់នេះជាតួរលេខគួរឲ្យកត់សម្គាល់ ដែលទទួលបានពីកម្មវិធី “ប្រទេសជាតិទាំង មូល រួមដៃគ្នាដើម្បីជនក្រីក្រ-គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល”៕