កម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ”

(VOVWORLD) - គិតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មានអង្គភាព អង្គការ បុគ្គល សហ គ្រាស ក្រសួង និងស្ថាប័នចំនួន១០០ បានចុះឈ្មោះគាំទ្រចំពោះមូលនិធិ “ដើម្បី ជនក្រីក្រ” និងកម្មវិធីសន្តិសុខសង្គម ដោយទឹកប្រាក់ជាង៥០៨ពាន់លានដុង (ស្មើរនឹង២០លានដុល្លាអាមេរិក)។ 

  ដោយជួយជ្រោមជ្រែងចលនាប្រឡងប្រណាំង “ប្រទេសទាំងមូលរួមដៃ ដើម្បីជនក្រីក្រ - មិនបំភ្លេចនរណាម្នាក់” ដែលបាននាយករដ្ឋមន្រ្តីរដ្ឋា ភិបាលបំផុសឡើង នាយប់ថ្ងៃទី១៧ ខែតុលា នៅរដ្ឋធានីហាណូយ គណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម សហការជាមួយគណៈកម្មការមជ្ឈឹម ទទួលបន្ទុកកម្មវិធីគោលដៅជាតិ រៀបចំកម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បី ជនក្រីក្រ” ឆ្នាំ២០១៩។

        គិតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មានអង្គភាព អង្គការ បុគ្គល សហ គ្រាស ក្រសួង និងស្ថាប័នចំនួន១០០ បានចុះឈ្មោះគាំទ្រចំពោះមូលនិធិ “ដើម្បី ជនក្រីក្រ” និងកម្មវិធីសន្តិសុខសង្គម ដោយទឹកប្រាក់ជាង៥០៨ពាន់លានដុង (ស្មើរនឹង២០លានដុល្លាអាមេរិក)។ ទន្ទឹមនឹងនោះ គណៈកម្មាធិការមជ្ឈឹមរណ សិរ្សមាតុភូមិវៀតណាមបានសហការជាមួយក្រសួងការងារ យុទ្ធជនពិការនិង សង្គមកិច្ចជួយឧបត្ថម្ភ កសាងផ្ទះមហាសាមគ្គីចំនួន១០០០ខ្នងសម្រាប់គ្រួសារ ក្រីក្រផងដែរ។ រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានអោយដឹងថា៖

        “ខិតខំប្រឹងប្រែងដើម្បីអោយជនក្រីក្រគ្រប់រូបសុទ្ធតែមានផ្ទះ មានជីវភាព រស់នៅស្ថិរភាព។ ខ្ញុំចាត់ទុកថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បណ្ដាអាជីវករ សម្ព័ន្ធក្រុមហ៊ុន និងបុគ្គលបានមានការ រួមវិភាគទានដ៏ធំធេង។ នេះជាកម្លាំងចលករដើម្បីជួយអោយគ្រួសារក្រីក្រឈាន ឡើងរួចផុតពីភាពក្រីក្រ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ