កម្មវិធី “ផ្កាយឯករាជ្យ” លើកតម្កើងតម្លៃគងវង្សជាអមតៈរបស់ប្រជាជាតិ
(VOVWORLD) - នាយប់ថ្ងៃទី ២៨ សីហា នៅរោងមហោស្រពទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីផ្លាស់ប្តូរសិល្បៈ “ផ្កាយឯករាជ្យ” ដោយប្រធានបទ “វៀតណាមជាប្រទេសវីរភាព”។
លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធាននាយកដ្ឋានឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia; អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ជូនអំណោយដល់អ្នកបដិវត្តន៍ជើងចាស់ វីរបុរសនៃកងទ័ពប្រជាជន និងអតីតយុទ្ធជនតាមសម័យកាលផ្សេងៗ (រូបថត៖ VOV) |
កម្មវិធីនេះត្រូវបានក្រុមនិពន្ធនៃទស្សនាវដ្តីកុម្មុយនិស្ត គណៈកម្មាធិការបក្សទីក្រុង-ក្រុមប្រឹក្សាប្រជាជន-គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រុមនិពន្ធនៃកាសែតប្រជាជន ដើម្បីអបអរសាទរខួបលើកទី ៧៧ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២២) និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២២)។
កម្មវិធីឆ្នាំនេះមានពីរផ្នែក៖ "វៀតណាម-ប្រជាជាតិតស៊ូ លះបង់ជីវិតដើម្បីមហាបុព្វហេតុ; “វៀតណាម - ការបំផុសគំនិតសន្តិភាព និងអភិវឌ្ឍន៍”។ កម្មវិធីនេះមានការចូលរួមពីតារាចម្រៀង និងសិល្បករល្បីៗជាច្រើនរូបដែលទទួលបានការពេញនិយមពីទស្សនិកជន។ តាមរយៈការសម្តែងបែបវប្បធម៌ដ៏ប៉ិនប្រសប់ លាយឡំជាមួយនឹងបទយកការណ៍ប្រធានបទដូចជា “ប្រទេសនៃវីរបុរស” និង “វីរបុរសនៃយុគសម័យថ្មី” រួមទាំងរូបភាពឯកសារដ៏មានតម្លៃជាច្រើនដែលបង្ហាញពីការចងចាំវីរភាព ខ្សែភាពយន្តឆ្លុះបញ្ចាំងពីស្មារតីថ្មី ឱកាសថ្មីរបស់ប្រទេសមានសន្តិភាព កម្មវិធីនេះបានបញ្ជាក់ពីបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតមួយ ដែលជាបទចម្រៀងវីរភាព នៃប្រវត្តិសាស្ត្រជាតិនៃសតវត្សទី ២០។
ក្នុងក្របខ័ណ្ឌនៃកម្មវិធី “ផ្កាយឯករាជ្យ” ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានប្រគល់អំណោយជាសៀវភៅសន្សំចំនួន ២០ ក្បាលជូនដល់អ្នកបដិវត្តន៍ជើងចាស់ វីរៈអ្នកម្តាយវៀតណាម វីរជនយោធា យុទ្ធជនពិការ អតីតយុទ្ធជនឆ្លងកាត់សង្គ្រាមតស៊ូ-អ្នកដែលរួមចំណែកបង្កើតឡើងសេរីភាព និងការពារឯករាជ្យរបស់ប្រទេសជាតិ៕