កម្មវិធី “ពណ៌ផ្កាក្រហម” លើកទី១២ក្នុងឱកាសទិវាយុទ្ធជនពិការយុទ្ធជនពលី
(VOVWORLD) - នាយប់ថ្ងៃទី២៥ ខែកក្កដា នៅរដ្ឋធានីហាណូយ កាសែតអេឡិចត្រូនិកបក្ស កុម្មុយនិស្តវៀតណាម ចំណុះគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានរៀបចំ កម្មវិធីជួបប្រាស្រ័យសិល្បៈក្រោមប្រធានបទ “ពណ៌ផ្កាក្រហម” ក្នុងឱកាសរំលឹក ខួបលើកទី៧២ទិវាយុទ្ធជនពិការ យុទ្ធជនពលី។
ពិធីប្រគល់អំណោយជូនជនមានគុណូបការៈ រីរៈអ្នកម្ដាយវៀតណាម និងគ្រួសារយុទ្ធជនពលីនៅកម្មវិធី "ពណ៌ផ្កាក្រហម" (រូបថត៖ dangcongsan.vn) |
កម្មវិធីនេះគឺជាសកម្មភាពមួយ សំដៅចងចាំនិងតបស្នងសងគុណចំពោះបណ្ដាយុទ្ធជនពលី យុទ្ធជនពិការ វីរៈ អ្នកម្ដាយវៀតណាម និងគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ផងដែរ។ អញ្ជើញ ចូលរួមកម្មវិធីនេះមានវត្តមានលោក Truong Hoa Binh ឧបនាយករដ្ឋមន្រ្តី អចិន្រ្តៃយ៍រដ្ឋាភិបាល និងលោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោស នាអប់រំមជ្ឈឹម។
តាមរយៈការរៀបចំកម្មវិធី “ពណ៌ផ្កាក្រហម” ចំនួន១២លើកមក កាសែត អេឡិចត្រូនិកបក្សកុម្មុយនិស្តវៀតណាមបានសហការជាមួយស្ថាប័នទាក់ទិនជាច្រើន ក៏ដូចជាសហគ្រាសនិងសប្បុរសជននានា ប្រគល់ទឹកប្រាក់ជាង៤៨ពាន់លានដុង សៀវភៅសន្សំសម្ចៃជាង១ម៉ឺន២ពាន់ក្បាល់ ផ្ទះឧបការគុណជាង៦០០ ខ្នង និងអំណោយរាប់ម៉ឺនចំណែកជូនចំពោះគ្រួសារយុទ្ធជនពលី យុទ្ធជនពិការ វីរៈអ្នកម្ដាយវៀតណាម និងសិស្សានុសិស្សក្រីក្ររៀនសូត្រពូកែនៅតំបន់ជាច្រើន ទូទាំងប្រទេស៕