កម្មវិធី “មនោសញ្ចេតនាព្រំដែន-កោះសមុទ្រស្រុកកំណើត”


កម្មវិធី “មនោសញ្ចេតនាព្រំដែន-កោះសមុទ្រស្រុកកំណើត”  - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh (Image: dongthap.gov.vn)

(VOVworld) – កម្មវិធី “មនោសញ្ចេតនាព្រំដែន-កោះសមុទ្រស្រុកកំណើត” បានប្រារព្ធឡើងនាយប់ថ្ងៃទី ២៩ កក្កដា នៅខេត្ត Dong Thap (ភាគខាងត្បូង
វៀតណាម) ដោយមានការចូលរួមរបស់ប្រធានរដ្ឋវៀតណាម លោក  Truong
Tan Sang។ គោលដៅនៃកម្មវិធីនេះគឺសំដៅអះអាងនូវការផ្តូចផ្តើមគំនិតគោល
ការណ៍គោលនយោបាយរបស់បក្សច្បាប់របស់រដ្ឋស្តីអំពីកិច្ចការពារអធិបតេយ្យ
ភាពនិងបូរណភាពដែនដីដែនសមុទ្រដ៏ពិសិទ្ធរបស់មាតុប្រទេស។ ព្រមទាំង
នេះគឺជាឱកាសដើម្បីរៃអង្គាសជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់កំលាំងមាន
សមត្ថកិច្ចនិងបណ្ដាគ្រួសារក្រីក្រ ដែលមានស្ថានភាពលំបាកនៅតំបន់ខ្សែ
ព្រំដែននិងកោះសមុទ្រ។ ថ្លែមតិនៅពិធីបើកកម្មវិធីនេះ ឧបនាយករដ្ឋមន្ត្រី
វៀតណាម លោក  Vu Van Ninh បានអះអាងថា៖ កិច្ចការពារខ្សែព្រំដែនកោះ
សមុទ្រមិនត្រឹមតែជាកិច្ចការពារបរិយកាសរស់រានមានជីវិតរបស់ប្រទេស
ជាតិសុភមង្គលរបស់ប្រជាជនប៉ុណ្ណោះទេថែមទាំងអះអាងនូវឆ័ន្ទៈការពារ
ប្រជុំកោះ Hoang Sa និង Truong Sa ដ៏ពិសិទ្ធរបស់វៀតណាម ទៀតផង។

“អចិន្ត្រៃយ៍គណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិចនិងបណ្ដា
តំបន់ត្រូវ លើកកំពស់ជាងទៀតចំណេះដឹងរបស់ប្រជាជនគ្រប់ជាន់ថ្នាក់អំពី
ឋានៈតួនាទីនិងសក្តានុភាពនៃតំបន់ខ្សែព្រំដែនកោះសមុទ្រក្នុងកិច្ចការកង
សាងនិងការពារមាតុប្រទេស។ បណ្ដាកំលាំងការពារព្រំដែនប៉ូលីសសមុទ្រ
ត្រួតពិនិត្យនេសាទ កងទ័ពជើងទឹកនិងកំលាំងប្រដាប់អាវុធត្រូវម្ចាស់ការ
ច្បាមជាប់ស្ថានភាពដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពដែនដីដែន
អាកាសនិងដែនសមុទ្ររបស់វៀតណាម។”

ក៏ក្នុងឱកាសនេះដែរ កម្មវិធីបានរៃអង្គាសប្រាក់ចំនួន ១ សែនលានដុងសំរាប់
កំលាំង ការពារព្រំដែន កងទ័ពជើងទឹក ប៉ូលីសសមុទ្រ ត្រួតពិនិត្យនេសាទ
និងគ្រួសារក្រីក្រ ដែលមានស្ថានភាពលំបាកនៅតំបន់កោះសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ