កម្មវិធី “រុងរឿងវៀតណាម” ឆ្នាំ២០១៤៖លើកដំកើងគំរូឆ្នើម

កម្មវិធី “រុងរឿងវៀតណាម” ឆ្នាំ២០១៤៖លើកដំកើងគំរូឆ្នើម - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ចូលរួមកម្មវិធី "រុងរឿងវៀតណាម"
លើកទី១១ (រូបថតៈ laodong)


(VOVworld)- នាព្រឹកថ្ងៃទី២៣ឧសភានៅទីក្រុងហាណូយ(វៀតណាម)បាន ប្រព្រឹត្ត
ទៅកម្មវិធី “រុងរឿងវៀតណាម”។ ក្រោមប្រធានបទ “ចំណុចលោតធ្លោះ-ជោគជ័យ”
កម្មវិធី “រុងរឿងវៀតណាម” លើកទី១១ឆ្នាំ២០១៤ បានជ្រើសរើសបុគ្គល និង សមូ
ហភាពចំនួន៣០ ដែលមានស្នាដៃល្អ ក្នុងការសិក្សានិងបំពេញការងារ ជា ពិសេស ក្នុងនោះមានទាំងយុទ្ធជន​ប៉ូលីសសមុទ្រ កម្មាភិបាលត្រួតពិនិត្យនេសាទដែលស្វិត ស្វាញច្បាមជាប់សមុទ្រ ដើម្បីសំណូមពរចិនដកស្ថានីយ៍ខួង Haiyang Shiyou 981
រួមជាមួយនាវា យន្តហោះ ចេញពីតំបន់ខ្ពង់រាបបាតសមុទ្រនិងតំបន់សេដ្ឋកិច្ចផ្តាច់
មុខរបស់វៀតណាម។

        ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន សង្កត់
ធ្ងន់ថា ៖

        “ក្នុងកិច្ចការផ្លាស់ប្តូរថ្មី កសាងប្រទេសជាតិនិងការពាររឹងមាំឯករាជអធិបតេយ្យ
ភាព បូរណភាពដែនដីរបស់មាតុប្រទេសនាសព្វថ្ងៃ សេចក្តីអំពាវនាវប្រឡងប្រណាំង
ស្នេហាជាតិ របស់លោកប្រធានហូជីមិញ​ នៅតែជាចលនាទាក់ទាញការចូលរួមរបស់
ប្រជាជនគ្រប់ជាន់ថ្នាក់ សមាសភាពសេដ្ឋកិច្ច បណ្តា ក្រសួងផ្នែកជាច្រើនកុះករ។ ពីបណ្តាចលនានេះ​ បានលេចឡើងគំរូមនុស្សល្អ ការងារល្អ សមូហភាព បុគ្គលឆ្នើម ដែលមានចរិតលក្ខណៈថ្លៃថ្នូរ មានការរីកសាយភាយក្នុងសង្គមត្រូវបានសង្គមលើក
ដំកើង និងយកតម្រាប់តាមផងដែរ”។

ប្រតិកម្មទៅវិញ

ផ្សេងៗ