កម្មវិធី “រាត្រីកម្ពុជា” តភ្ជាប់ទេសចរណ៍កម្ពុជានិងវៀតណាម

(VOVWORLD) - កម្មវិធី “រាត្រីកម្ពុជា” បានបើកនាយប់ថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងហូជីមិញ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញឆ្នាំ ២០២២ (ITE-HCMC 2022)។ 
កម្មវិធី “រាត្រីកម្ពុជា” តភ្ជាប់ទេសចរណ៍កម្ពុជានិងវៀតណាម - ảnh 1ឈុតសម្ដែងសិល្បៈក្នុងកម្មវិធី។ (រូបថត៖ VNA)

សកម្មភាពនេះសំដៅផ្សព្វផ្សាយពីរូបភាពទឹកដី មនុស្សកម្ពុជា; ជំរុញការតភ្ជាប់ទេសចរណ៍រវាងកម្ពុជានិងវៀតណាម។ កម្មវិធី រាត្រីកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការបើកដំណើរការជាជំហានៗនៃសកម្មភាពទេសចរណ៍ក្នុងតំបន់អាស៊ាន ដែលបានប្រកាសនៅកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ក៏ដូចជា ស្មារតីនៃជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅខាងក្រៅកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកឆ្នាំ២០២២ សំដៅស្តារឡើងវិញយ៉ាងពេញលេញនូវសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរក្នុងស្ថានភាពប្រក្រតីថ្មីនិងនាពេលអនាគត។ កម្មវិធី រាត្រីកម្ពុជា រួមមានសកម្មភាពឧទ្ទេសនាមពីតំបន់ទេសចរណ៍ល្បីៗនៃប្រទេសកម្ពុជា; ណែនាំម្ហូបអាហារកម្ពុជានិងការសម្តែងសិល្បៈពោរពេញទៅដោយវប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ