កម្មវិធី៖ រួមដៃបន្ធូរស្រាលការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ

កម្មវិធី៖ រួមដៃបន្ធូរស្រាលការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ - ảnh 1
កម្មវិធី៖ រួមដៃបន្ធូរស្រាលការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាជនរងគ្រោះវៀតណាមដោយ​
ជាតិគីមី​ពុលពណ៌លឿងទុំ/Dioxin  នារាត្រីថ្ងៃទី១០ សីហា នៅរដ្ឋធានីហាណូយ
 បាន​ប្រព្រឹត្ត​ទៅ​កម្មវិធី៖  រួមដៃបន្ធូរស្រាលការឈឺចាប់ដោយជាតិគីមីពុលពណ៌
​លឿង​ទុំ​។ ថ្លែងមតិបើកកម្មវិធី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការ​
មជ្ឈឹម​រណសិរ្យមាតុភូមិវៀតណាម លោក Vu Trong Kim បាន​ចែករំលែកការ​ឈឺចាប់ និងផ្ញើសេចក្ដីសាកសួរសុខទុក្ខចំពោះបណ្ដាជនរងគ្រោះ ដោយ​ជាតិ​
គីមី​ពុលពណ៌លឿងទុំ/Dioxin  នៅទូទាំងប្រទេសវៀតណាម។ ​ហើយ​លោក​
សង្កត់ធ្ងន់ថា៖​

          “ ក្នុងសភាពការណ៍នាបច្ចុប្បន្ន ការងារថែទាំអ្នកមានគុណូបការះ និង
ការ​អនុវត្តគោលនយោបាយសង្គម មិនគ្រាន់តែមានអត្ថន័យធ្វើប្រជាជននឹងនរ
ចិត្ត​ បង្កការស្រុះចិត្តគំនិតក្នុងសង្គមប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យលើកទឹក
ចិត្ត​ពង្រីកចំណងសាមគ្គីភាពជាតិ ក្នុងបុព្វហេតុកសាងនិងការពារមាតុ​ប្រទេស
ទៀតផង។ ក្នុងសភាពការណ៍ដែលឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី
 របស់ ប្រទេសវៀតណាមបាននិងកំពុងប្រឈមមុខនឹងការសាកល្បងជា​ច្រើននេះ សកម្មភាពមនុស្សធម៌របស់យើងម្នាក់ៗនាសព្វថ្ងៃ មិនគ្រាន់តែជំនះ​ពុះពារលើផលវិបាកក្នុងអតីតកាលប៉ុណ្ណោះទេថែមទាំង រួមចំណែកបង្កើត
កម្លាំងសំរាប់នាបច្ចប្បន្ន និងអនាគតទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ