កម្មវិធីជួបប្រាស្រ័យ “សម្តែងគុណណូបការៈដល់មិត្តយុទ្ធជនរួមកងជួរ”
(VOVWORLD) - ក្នុងឱកាសអបអរសាទរខួបលើកទី ៤៤ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០១៩ និងខួបលើកទី ៣០ នៃការបង្កើតសមាគមអតីតយុទ្ធជនវៀតណាម (១៩៨៩ - ២០១៩) នាយប់ថ្ងៃទី២៧ខែមេសា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅនូវកម្មវិធីជួបប្រាស្រ័យ “សម្តែងគុណណូបការៈដល់មិត្តយុទ្ធជនរួមកងជួរ”។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយតំណាងដែលចូលរួមក្នុងពិធី (រូបថតៈ TTXVN) |
អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan, ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh និងអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh។
អញ្ជើញថ្លែងមតិបើកកម្មវិធី ឧត្តមសេនីយ៍ឯក Nguyen Van Duoc វីរៈជនកងកម្លាំងប្រដាប់អាវុធនិងជាប្រធានមជ្ឈិមសមាគមយុទ្ធជនវៀតណាមបានឲ្យដឹងថា “កម្មវិធីជួបប្រាស្រ័យ “សម្តែងគុណណូបការៈដល់មិត្តយុទ្ធជនរួមកងជួរ” បានបង្ហាញការតបស្នងសងគុណយ៉ាងជ្រាលជ្រៅ របស់អតីតយុទ្ធជន ចំពោះសមមិត្ត មិត្តយុទ្ធ ជនរួមកងជួរ និងវីរៈអ្នកម្តាយ ដែលបានពលីទាំងសាច់ស្រស់ ឈាមស្រស់ ទាំងកម្លាំងកាយ ក៏ដូចជាកម្លាំងចិត្ត សម្រាប់ការតស៊ូប្រយុទ្ធដណ្តើមឯករាជ្យជូនប្រទេសជាតិនិងការពារមាតុប្រទេស។ ទន្ទឹមជាមួយគ្នានោះ ជាការលើកតំកើងអាជីវករជាអតីតយុទ្ធជន ដែលបានរួមចំណែកសកម្មសម្រាប់ប្រទេសជាតិដោយបំពេញល្អការងារសប្បុរសធម៌សង្គម។ លោក Nguyen Van Duoc បានសង្កត់ធ្ងន់ថា ពង្រីកនូវប្រពៃណីជា “កងទ័ពលោកអ៊ុំហូ” សហគ្រិនជាអតីតយុទ្ធជនវៀតណាមបានជំនះពុះពារនូវផលវិបាកទាំងអស់ ដើម្បីធ្វើផលិតកម្មយ៉ាងសកម្ម ជួយគ្នាធ្វើសេដ្ឋកិច្ច ធ្វើជាអ្នកមានស្របច្បាប់ ដើម្បីរួមចំណែកទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសវៀត ណាម សង្គមនិយម។
សូមគូសបញ្ជាក់ថា កម្មវិធីជួបប្រាស្រ័យ “សម្តែងគុណណូបការៈដល់មិត្តយុទ្ធជនរួម កងជួរ” ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីសហគ្រិនជាយុទ្ធជនពិការ សម្តែងនូវទឹកចិត្តសប្បុរសធម៌របស់ខ្លួន ចំពោះអ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍រួមទាំងសម្រាប់ជនក្រីក្រនៅទូទាំងប្រទេសទៀតផង។ នៅក្នុងកម្មវិធីជួបប្រាស្រ័យ “សម្តែងគុណណូបការៈដល់មិត្តយុទ្ធជនរួមកងជួរ” លើកនេះ សហគ្រិន និងសហគ្រាសនៃអតីតយុទ្ធជនបានប្រគល់ប្រាក់ជាង ៣០០ ពាន់លានដុង ដល់ មូលនិធិតបស្នងសងគុណ មូលនិធិសប្បុរសធម៌សង្គម ដើម្បីថែទាំដល់អ្នកដែលមានគុណបំណាចនិងមូលនិធិដើម្បីជនក្រីក្រទៀតផង៕