កម្មវិធីជួបប្រាស្រ័យសិល្បៈ "ពោរពេញទៅដោយចំណងមិត្តភាពវៀតណាម - ឡាវ - កម្ពុជា"

(VOVWORLD) -នាយប់ថ្ងៃទី ១៧ សីហា ក្រសួងនគរបាលវៀតណាម រួមសហការជាមួយក្រសួងសន្តិសុខឡាវ និងក្រសួងមហាផ្ទៃកម្ពុជា រៀបចំកម្មវិធីសិល្បៈ ក្រោមប្រធានបទ "ពោរពេញទៅដោយចំណងមិត្តភាព វៀតណាម - ឡាវ - កម្ពុជា"។
កម្មវិធីជួបប្រាស្រ័យសិល្បៈ កម្មវិធីជួបប្រាស្រ័យសិល្បៈ "ពោរពេញទៅដោយចំណងមិត្តភាពវៀតណាម - ឡាវ - កម្ពុជា" 

នាយប់ថ្ងៃទី ១៧ សីហា ក្រសួងនគរបាលវៀតណាម រួមសហការជាមួយក្រសួងសន្តិសុខឡាវ និងក្រសួងមហាផ្ទៃកម្ពុជា រៀបចំកម្មវិធីសិល្បៈ ក្រោមប្រធានបទ "ពោរពេញទៅដោយចំណងមិត្តភាព វៀតណាម - ឡាវ - កម្ពុជា"។ អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក To Lam បានសង្កត់ធ្ងន់ថា វៀតណាម - ឡាវ - កម្ពុជា ជាប្រទេសជិតខាងជិតស្និទ្ធទាំង ៣ ហើយមានទំនាក់ទំនងប្រពៃណីស្អិតរមួត យូរអង្វែង។ ឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រជាច្រើន ទំនាក់ទំនងវៀតណាម - ឡាវ - កម្ពុជា កាន់តែក្លាយទៅជាស្អិតរមួត រឹងមាំ ហើយជាដៃគូជឿទុកចិត្ត សហប្រតិបត្តិការ សាមគ្គីភាព និងអភិវឌ្ឍន៍។

កម្មវិធីសម្ដែងសិល្បៈនាយប់ថ្ងៃទី១៧សីហា ជាសកម្មភាពមានអត្ថន័យជាក់ស្ដែងរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម -  កម្ពុជា លើទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម -  ឡាវ។ នេះក៏ជាឱកាសជួបប្រាស្រ័យ ជួបជុំគ្នា ផ្លាស់ប្ដូរបទពិសោធន៍ ហើយរួមវិភាគទានពង្រឹង ពង្រីកថែមទៀតនូវទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើររវាង ក្រសួងនគរបាលវៀតណាម ក្រសួងសន្តិសុខឡាវ និងក្រសួងមហាផ្ទៃកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ