កម្មវិធីជួបប្រាស្រ័យសិល្បៈ រំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ នៃទិវាអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ
|
កម្មវិធីជួបប្រាស្រ័យសិល្បៈ រំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ នៃទិវាអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ (Image: TNO) |
(VOVworld) – នាយប់ថ្ងៃទី ២៩ សីហា គណៈកម្មាធិការឃោនាអប់រំទីក្រុងហូជីមិញនិងស្ថានីយ៍ទូរទស្សន៍ទីក្រុងហូជីមិញបានសហការរៀបចំកម្មវិធីជួបប្រាស្រ័យសិល្បៈ រំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ នៃទិវាអនុវត្តមតកសាសន៍របស់លោកប្រធាន
ហូជីមិញ។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការឃោនាអប់រំទីក្រុងហូជីមិញ
លោកស្រី Than Thi Thu បានសង្កត់ធ្ងន់ថា៖ មតកសាសន៍របស់លោកប្រធានហូជីមិញ
គឺជាឯកសារប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាដែលលឹកទឹកចិត្តបក្សទាំងមូល ប្រជាជន ទាំងមូល កងទ័ពវៀតណាមទាំងមូលដណ្តើមបានជ័យជំនះដ៏ធំធេងក្នុបុព្វហេតុរំដោះ តំបន់ខាងត្បូងរបស់វៀតណាម ឯកភាពប្រទេសជាតិដើម្បីអនុវត្តបំណងប្រាថ្នារបស់ លោកប្រធានហូជីមិញ។ ក្នុងអំឡុង ៤៥ ឆ្នាំ ប្រជាជនទីក្រុងហូជីមិញបានជំនះពុះពារ លើរាល់ការលំបាកសាកល្បងដើម្បីទទួលសមិទ្ធិលើគ្រប់វិស័យតាមមតកសាសន៍
របស់លោកប្រធានហូជីមិញ៕