កម្មវិធីជួបប្រាស្រ័យសិល្បះ៖និទាឃរដូវចំពោះប្អូន លើកទី៩
|
កម្មវិធីជួបប្រាស្រ័យសិល្បះ៖និទាឃរដូវចំពោះប្អូន លើកទី៩ |
(VOV)_កម្មវិធីនេះត្រូវបានប្រារព្វឡើង នាថ្ងៃទី១៦ មករា នៅទីក្រុងហាណូយ
បាននាំមកនូវអំណោយនានាជូនកុមារក្រីក្រ កុមារមានស្ថានភាពលំបាក ក្នុងឱកាស
បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦។ អនុប្រធានរដ្ឋ លោកស្រី Nguyen Thi Doan និង
ជាប្រធានក្រុមប្រឹក្សាគាំពារកុមារ មូលនិធិគាំពារកុមារវៀតណាម បានអញ្ជើញចូលរួម។
នៅកម្មវិធីនេះ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជន និងសង្គមកិច្ច លោកស្រី Pham
Thi Hai Chuyen បានប្រគល់ជូនព័ណ្ណសរសើរ ជូនចំពោះអង្គភាព ចំនួន១១ និងបុគ្គ
លនានា ដែលមានស្នាដៃឆ្នើម ក្នុងការងារការពារ ថែទាំកុមារ ឆ្នាំ ២០១៥ ។
ក្នុងកម្មវិធីនេះ មូលនិធិគាំពារកុមារវៀតណាមទទួលទឹកប្រាក់ចំនួន៦០ពាន់
លានដុង ពីបណ្ដាអង្គការ បុគ្គល អង្គភាពអាជីវកម្ម សម្បុរសជន នៅក្នុងនិងក្រៅ
ប្រទេសជួយឧបត្ថម្ភកុមារមានស្ថានភាពលំបាក៕