កម្មវិធីជួបសំណេះសំណាលអាណិកជនវៀតណាមដែលវិលត្រឡប់មកប្រទេសវិញទទួលបុណ្យតេត២០១៧

កម្មវិធីជួបសំណេះសំណាលអាណិកជនវៀតណាមដែលវិលត្រឡប់មកប្រទេសវិញទទួលបុណ្យតេត២០១៧ - ảnh 1
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen លោក Vu Hong Bac ថ្លែងសេចក្ដីជូនពរឆ្នាំថ្មីចំពោះតំណាងទាំងអស់ (រូបថត៖TTXVN)

(VOVworld) - នាយប់ថ្ងៃទី១៩ មករា គណៈកម្មាធិការប្រជាជនខេត្ត Thai
Nguyen ប៉ែកខាងជើងវៀតណាមបានរៀបចំកម្មវិធីជួបសំណេះសំណាលជនវៀត
ណាមនៅឯបរទេសនិងជនបរទេសនៅខេត្ត Thai Nguyen ក្រោមប្រធានបទ “ស្វាគមន៍
និទាឃរដូវថ្មីឆ្នាំ២០១៧”។នៅទីនេះ ថ្នាក់ដឹកនាំខេត្ត Thai Nguyen បានថ្លែងសេចក្ដី
ជូនពរឆ្នាំថ្មីចំពោះសហគ្រិន អ្នកជំនាញការ អង្គការក្រៅរដ្ឋាភិបាល គ្រូបង្រៀន
សិស្សានុសិស្សនិងនិស្សិតជាជនបរទេសដែលកំពុងរស់នៅ សិក្សារៀនសូត្រនិង
ធ្វើការនៅខេត្ត​Thai Nguyen ក៏ដូចជាអាណិកជនវៀតណាមដែលវិលត្រឡប់មក
ខេត្ត Thai Nguyen ទទួលបុណ្យតេតផងដែរ។
នាថ្ងៃដដែល នៅទីក្រុង Quy Nhon និងខេត្ត Ba Ria-Vung Tau ប៉ែកខាងត្បូង
វៀតណាមក៏បានប្រព្រឹត្តទៅកម្មវិធីជួបសំណេះសំណាលអាណិកជនវៀតណាម
ក្នុងឱកាសនិទាឃរដូវឆ្នាំរកានព្វស័ក២០១៧ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ