កម្មវិធីជួយជ្រោមជ្រែងទិវាប្រពៃណីបង្ការទប់ទល់នឹងគ្រោះធម្មជាតិ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧២ទិវាប្រពៃណីបង្ការទប់ទល់នឹងគ្រោះធម្មជាតិវៀតណាម (ថ្ងៃទី២២ ឧសភា) នាយប់ថ្ងៃទី២០ ឧសភា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធីដោយប្រធានបទ “រួមដៃគ្នាដើម្បីសង្គមមានសុវត្ថិភាពចំពោះមុខគ្រោះធម្មជាតិ”។ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកម្មវិធីនេះ។
បណ្ដាតំណាងចូលរួមកម្មវិធី “រួមដៃគ្នាដើម្បីសង្គមមានសុវត្ថិភាពចំពោះមុខគ្រោះធម្មជាតិ” (រូបថត៖ VGP) |
កម្មវិធីខាងលើគឺសំដៅឃោសនា លើកកំពស់ការយល់ដឹង និងលើកទឹកចិត្តសង្គមទាំងមូលរួមដៃគ្នា ក្នុងការងារបង្ការប្រឆាំងគ្រោះធម្មជាតិ។ តាមនោះរួមចំណែកបន្ធូរបន្ថយការខូចខាតនិងរួមវិភាគ ទានទៅក្នុងការអភិវឌ្ឍដោយចីរភាពរបស់ប្រទេសជាតិ។ កាលពីខែសីហាឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានសម្រេចបង្កើតអគ្គនាយកដ្ឋានបង្ការទប់ទល់នឹងគ្រោះធម្មជាតិ ដើម្បីទប់ទល់ទាន់ពេលវេលា និងកសាងតាមជំហានៗនូវសង្គមមានសុវត្ថិភាពមួយចំពោះមុខគ្រោះធម្មជាតិ៕