កម្មវិធីធ្វើសកម្មភាពបង្ការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលវៀតណាម
(VOVWORLD) -រដ្ឋាភិបាលវៀតណាមទើបនឹងបានចេញសេចក្ដីសម្រេចចិត្តលេខ១២៦ ស្ដីអំពីកម្មវិធីធ្វើសកម្មភាពបង្ការប្រឆាំងអំពើពុករលួយ ដល់ឆ្នាំ២០២០។គោលដៅរបស់កម្មវិធីនេះគឺរៀបចំការអនុវត្តភារកិច្ចរបស់រដ្ឋាភិបាល ក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ
កម្មវិធីធ្វើសកម្មភាពបង្ការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលវៀតណាម |
រដ្ឋាភិបាលវៀតណាមទើបនឹងបានចេញសេចក្ដីសម្រេចចិត្តលេខ១២៦ស្ដីអំពីកម្មវិធីធ្វើសកម្មភាពបង្ការប្រឆាំងអំពើពុករលួយ ដល់ឆ្នាំ២០២០។គោលដៅរបស់កម្មវិធីនេះគឺរៀបចំការអនុវត្តភារកិច្ចរបស់រដ្ឋាភិបាល ក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ សំដៅសម្រេចជោគជ័យផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ក្នុងរយៈពេល៥ឆ្នាំ (២០១៦-២០២០) ដែលបានរដ្ឋសភា នីតិកាលទី១៣ អនុម័ត ជំនះពុះពារលើផលវិបាក កាត់បន្ថយអំពើពុករលួយជាបណ្ដើរៗ។
កម្មវិធីធ្វើសកម្មភាពនេះគឺបង្កើតផែនការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីអំពីការបង្ការប្រឆាំងអំពើពុករលួយ ដល់ឆ្នាំ ២០២០ និងអនុវត្តផែនការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីការបង្ការប្រឆាំងអំពើពុករលួយផងដែរ៕