កម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលស្តីពីការងារចំនួនប្រជាជន
(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបនឹងចេញផ្សាយសេចក្តីសម្រេចចិត្តអំពីកម្មវិធីធ្វើសកម្មភាពស្តីពីការងារចំនួនប្រជាជនក្នុងស្ថានភាពថ្មី។
កម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលស្តីពីការងារចំនួនប្រជាជន |
(VOV5) - រដ្ឋាភិបាលវៀតណាមទើបនឹងចេញផ្សាយសេចក្តីសម្រេចចិត្តអំពីកម្មវិធីធ្វើសកម្មភាពស្តីពីការងារចំនួនប្រជាជនក្នុងស្ថានភាពថ្មី។ គោលដៅនៃកម្មវិធីសំដៅកំណត់ច្បាស់នូវ ខ្លឹមសារភារកិច្ចស្នូលដើម្បីក្រសួងស្ថាប័នតំបន់នានាកសាងផែនការធ្វើសកម្មភាពអនុវត្តការត្រួតពិនិត្យ ឃ្លាំមើលនិងវាយតំលៃការអនុវត្តការងារចំនួនប្រជាជនក្នុងស្ថានភាពថ្មី។ កម្មវិធី បានដាក់ចេញវិធានការចំនួន ៧ ដើម្បីទទួលបានគោលដៅដូចជា៖ ការបង្កើនការដឹកនាំនៃ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ផ្លាស់ប្តូរខ្លឹមសារផ្សព្វផ្សាយអំពីការងារចំនួនប្រជាជន កែលំអ យន្តការគោលនយោបាយច្បាប់អំពីចំនួនប្រជាជន អភិវឌ្ឍន៍បណ្តាញនិងលើកកំពស់គុណ ភាពសេវ៉ាកម្មចំនួនប្រជាជន ជាដើម៕