កម្មវិធីនិទាឃរដូវនៅស្រុកកំណើតឆ្នាំ២០១៨ដោយប្រធានបទ “វៀតណាមត្រចះត្រចង់នាពេលអនាគត”

(VOVWORLD) -កម្មវិធីនិទាឃរដូវនៅស្រុកកំណើតឆ្នាំ២០១៨ដោយប្រធានបទ “វៀតណាមត្រចះត្រចង់នាពេលអនាគត” នឹងត្រូវបានប្រព្រឹត្តិទៅនាថ្ងៃទី ៧ កុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។ 
កម្មវិធីនិទាឃរដូវនៅស្រុកកំណើតឆ្នាំ២០១៨ដោយប្រធានបទ “វៀតណាមត្រចះត្រចង់នាពេលអនាគត” - ảnh 1 កម្មវិធីនិទាឃរដូវនៅស្រុកកំណើតឆ្នាំ២០១៨ដោយប្រធានបទ “វៀតណាមត្រចះត្រចង់នាពេលអនាគត”

កម្មវិធីនេះបានក្លាយទៅជាព្រឹត្តិការណ៍ធំមួយដែលទាក់ទាញការចូលរួមរបស់អាណិកជនវៀតណាមនៅទូទាំងពិភពលោកវិលត្រឡប់មកស្រុកកំណើតវិញដើម្បីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ នាបច្ចុប្បន្ន អាណិកជនរាប់ពាន់អ្នកបានចុះឈ្មោះចូលរួមកម្មវិធីនេះ។

ប្រធានបទឆ្នាំនេះគឺសមស្របនឹងស្ថានភាពនាបច្ចុប្បន្ន ក៏ដូចជាបំណងប្រាថ្នារបស់អាណិកជន វៀត ណាម ពោលគឺកសាងអនាគតមួយដ៏ត្រចះត្រចង់។ ភាពវិសេសវិសាលក្នុងកម្មវិធីឆ្នាំនេះ គឺមានការចូលរួមរបស់សិល្យៈករវៀតណាមនៅឯបរទេសជាច្រើនកុះករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ