កម្មវិធីនយោបាយឆ្នាំ២០១១មានការរីកចម្រើនទាំងខាងទ្រឹស្ដីនិងការអនុវត្តជាក់ស្តែង

(VOVWORLD) - រាល់សមិទ្ធផលរបស់វៀតណាមក្រោយរយៈពេល៣០ឆ្នាំអនុវត្តកម្មវិធី នយោបាយកសាងប្រទេសជាតិក្នុងសម័យអន្តរកាលឈានឡើងសង្គមនិយមឆ្នាំ១៩៩១ ហើយជាពិសេសគឺក្រោយរយៈពេល១០ឆ្នាំអនុវត្តកម្មវិធីនយោបាយ (បំពេញ បន្ថែម អភិវឌ្ឍន៍ឆ្នាំ២០១១) នោះ បានបន្តអះអាងនូវគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់ បក្សកុម្មុយនិស្តវៀតណាមគឺជា គោលមាគ៌ាត្រឹមត្រូវប្រកបដោយភាពច្នៃប្រឌិត។

កម្មវិធីនយោបាយឆ្នាំ២០១១មានការរីកចម្រើនទាំងខាងទ្រឹស្ដីនិងការអនុវត្តជាក់ស្តែង - ảnh 1លោកសាស្ត្រាចារ្យ បណ្ឌិត Phung Huu Phu
អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម។
(រូបថត៖ laodong.vn)
ពាក់ព័ន្ធដល់ការងារកសាងបក្សនិងប្រព័ន្ធនយោបាយ លោកសាស្ត្រាចារ្យ បណ្ឌិត Phung Huu Phu អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម បាន ចាត់ទុកថា ក្នុងអំឡុងពេល១០ឆ្នាំអនុវត្តកម្មវិធីនយោបាយឆ្នាំ២០១១កន្លងមក នេះ ជាពិសេសគឺក្នុងអាណត្តិមហាសន្និបាតលើកទី១២របស់បក្ស ការងារ កសាង និងពង្រឹងបក្ស ត្រូវបានដំណើរការយ៉ាងប្ដូរផ្ដាច់ ហើយមានវឌ្ឍនភាពវិជ្ជមាន ជាច្រើន។ អង្គការបក្សចាប់ពីថ្នាក់មជ្ឈឹមចុះដល់មូលដ្ឋានត្រូវបានពង្រឹងឲ្យកាន់តែ រឹងមាំ ខណៈដែលមុខងារ ភារកិច្ចកាន់តែច្បាស់លាស់ ហើយវិធីប្រតិបត្តិមានការ ផ្លាស់ប្ដូរថ្មីជាបន្តបន្ទាប់ផងដែរ។ ការងារកសាងបក្ស ទទួលបានការយកចិត្តទុក ដាក់ពិសេសទាំងខាងសតិអារម្មណ៍ នយោបាយ ការចាត់តាំង សីល ធម៌ ដោយ ផ្សាភ្ជាប់នឹងការផ្លាស់ប្ដូរថ្មីការងារកម្មាភិបាល បង្កើនការត្រួតពិនិត្យ ឃ្លាំមើល និងដាក់វិន័យ។ ទន្ទឹមនឹងនោះ ដាក់ឲ្យអនុវត្តយ៉ាងទូលំទូលាយនូវការសិក្សារៀន សូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទហូជីមិញ ព្រមទាំងលើក កំពស់ស្មារតីទទួលខុសត្រូវ តួនាទីធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន ជាពិសេស គឺថ្នាក់ដឹកនាំ ចាប់តាំងពីការិយាល័យនយោបាយ គណៈលេខា គណៈកម្មាធិការមជ្ឈឹមបក្ស រហូតដល់អង្គការបក្សថ្នាក់មូលដ្ឋាន ផងដែរ។
លោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Trong Chuan អតីតប្រធានវិទ្យាស្ថាន ទស្សនវិជ្ជា ចំណុះសភាបណ្ឌិត វិទ្យាសាស្ត្រសង្គមវៀតណាម បានចាត់ទុកថា សមិទ្ធផលក្នុងការងារកសាងបក្សនិងប្រព័ន្ធនយោបាយតាមទិសដៅនៃកម្មវិធី នយោបាយឆ្នាំ២០១១គឺជាកត្តាសំខាន់បំផុតដើម្បីធានាការពង្រីកកម្លាំងពលំនៃ ផែនមហាសាមគ្គីជនជាតិទាំងមូល ហើយបង្កើតឡើងកម្លាំងចលករធំធេង សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ រាល់សមិទ្ធផលដ៏ធំធេងនិងមានអត្ថន័យ ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ បានអះអាងថា មាគ៌ាឈានឡើងសង្គមនិយម របស់វៀតណាមគឺសមស្របទៅតាមស្ថានភាព ជាក់ស្តែងរបស់វៀតណាមនិងនិន្នាការអភិវឌ្ឍ នៃសម័យកាលព្រមទាំងអះអាងថាការដឹកនាំដ៏ឈ្លាសវៃរបស់បក្សគឺជា កត្តាសំខាន់បំផុតចំពោះជ័យជំនះរបស់បដិវត្តន៍វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ