កម្មវិធីបង្ហាញម៉ូដ“ខ្ញុំស្រស់ស្អាត-មិត្តក៏ដូចគ្នាដែរ” រកឃើញសម្រស់របស់នារីពិការ

កម្មវិធីបង្ហាញម៉ូដ“ខ្ញុំស្រស់ស្អាត-មិត្តក៏ដូចគ្នាដែរ” រកឃើញសម្រស់របស់នារីពិការ - ảnh 1
ទិដ្ឋភាពនៃពិធី


(VOVworld)- កម្មវិធីបង្ហាញម៉ូដសម្រាប់នារីពិការដោយប្រធានបទ“ខ្ញុំស្រស់ស្អាត-
មិត្តក៏ដូចគ្នាដែរ” បានប្រព្រឹត្តទៅជាលើកដំបូងនៅក្រុងបុរាណ Hoi An ខេត្ត Quang
 Nam នាថ្ងៃទី១៦មេសា។ នារីពិការលើទូទាំងប្រទេសជាង៣០នាក់ បាន បង្ហាញ
សម្លៀកបំពាក់របស់អ្នករចនាម៉ូដ Diego ជាជនអេស្ប៉ាញនិងអ្នករចនាម៉ូដ  Trinh
Vinh Uyen នៅទីក្រុង Hoi An។ លោក Hugh Borowman ឯកអគ្គរដ្ឋទូតអង់គ្លេស
ប្រចាំនៅវៀតណាមជា អ្នកឧបត្ថម្ភសំខាន់នៃកម្មវិធីនេះបានឲ្យដឹងថា៖

“មនុស្សគ្រប់រូបសុទ្ធតែមានសក្តានុភាពដែលត្រូវការរកឃើញ។​ខ្ញុំជឿជាក់ថា នៅ មានជនពិការជានារីជាច្រើនត្រូវការជួយឧបត្ថម្ភពិសេសជាងអ្នកដទៃដែរ។ យើង ខ្ញុំបានរៀបចំកម្មវិធីនេះ​មិនត្រឹមតែនៅអូស្ត្រាលីប៉ុណ្ណោះទេ ថែមទាំងនៅប្រទេស កំពុងអភិវឌ្ឍន៍មួយចំនួនដែលក្នុងនោះមានវៀតណាមផង”។

        កម្មវិធីនេះ​ ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជួយជ្រោមជ្រែងទិវា ជនពិការវៀតណាម(ថ្ងៃទី១៨មេសា)ឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ