កម្មវិធីបទចម្រៀងស្ងើចសរសើរពលករ

កម្មវិធីបទចម្រៀងស្ងើចសរសើរពលករ - ảnh 1
គណៈចាត់តាំងជូនអំណោយនៅក្នុងកម្មវិធី


(VOVworld)-នាយប់ថ្ងៃទី២៨មេសា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិលេខ៥៨
វិថី Quan Su ទីក្រុងហាណូយ កាណាល់ទូរទស្សន៍ VOV បានរៀបចំកម្មវិធី “បទ​ចម្រៀងស្ងើចសរសើពលករ”។ អញ្ជើញចូលរួមមានវត្តមានអនុរដ្ឋមន្ត្រីក្រសួងការ ងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Pham Minh Huan អនុប្រធាន គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា លោក Nguyen Duc Kien និងអគ្គនាយករង វិទ្យុសម្លេងវៀតណាមលោក Tran Minh Hung ។​ តំណាងចូលរួមកម្មវិធីនេះ បាន ផ្ទៀងស្តាប់នូវបទចម្រៀងស្តីពីស្រុកកំណើតមាតុប្រទេសនិងស្ងើចសរសើពលករ
។ អ្នកស្រី Trinh Thi Be ជនពិការមួយនាក់ចូលរួមក្នុងកម្មវិធីនេះបានចែករំលែក
ថា៖

“ខ្ញុំមកទីនេះបានទទួលអំណោយ នេះជាកម្លាំងចលករសម្រាប់ខ្ញុំបន្តជីវភាពរស់​
នៅនិងចិញ្ចឹមកូន។​ខ្ញុំមានបំណងថា អង្គភាពនានានឹងមានការយកចិត្តទុកដាក់ ជាងទៀតទៅលើជនដែលមានស្ថានភាពដូចជាយើងខ្ញុំ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ