កម្មវិធីប្រគុំតន្ត្រីជាតិ "ប្រការស្ថិតស្ថេរជានិច្ចឆ្នាំ ២០២២" - មោទនភាព​ប្រទេសជាតិ​ថ្ងៃនេះ

(VOVWORLD) - នេះជាកម្មវិធីសិល្បៈសម្រាប់មនុស្សរាប់លាននាក់ឆ្ពោះទៅមាតុភូមិក្នុងទិវាបុណ្យឯករាជ្យជាតិ ដើម្បីរំលឹកដល់គ្រាដ៏អង់អាចក្លាហាន ហើយមានទំនុកទុកចិត្ត និងមោទនភាពភាពថែមទៀតអំពីប្រទេសជាតិនាបច្ចុប្បន្ននេះ។
កម្មវិធីប្រគុំតន្ត្រីជាតិ កម្មវិធីប្រគុំតន្ត្រីជាតិ "ប្រការស្ថិតស្ថេរជានិច្ចឆ្នាំ ២០២២" - មោទនភាពប្រទេសជាតិថ្ងៃនេះ       

នារសៀលថ្ងៃទី ២ ខែកញ្ញា នៅរោងមហោស្រពធំ ទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធីប្រគុំតន្ត្រីជាតិ ប្រការស្ថិតស្ថេរជានិច្ចឆ្នាំ ២០២២" ក្រោមប្រធានបទ “សេចក្តីប្រាថ្នាវៀតណាម”។ នេះជាកម្មវិធីសិល្បៈសម្រាប់មនុស្សរាប់លាននាក់ឆ្ពោះទៅមាតុភូមិក្នុងទិវាបុណ្យឯករាជ្យជាតិ ដើម្បីរំលឹកដល់គ្រាដ៏អង់អាចក្លាហាន ហើយមានទំនុកទុកចិត្ត និងមោទនភាពភាពថែមទៀតអំពីប្រទេសជាតិនាបច្ចុប្បន្ននេះ។ លោក Vi Thuat Thang ពលរដ្ឋម្នាក់នៅស្រុក Hai Ba Trung ទីក្រុងហាណូយបានចែករំលែកថា៖  “បទចម្រៀងក្នុងកម្មវិធីប្រគុំតន្ត្រីថ្ងៃនេះ ខ្ញុំធ្លាប់បានស្តាប់ហើយ ប៉ុន្តែក្នុងបរិយាកាសដែលប្រទេសជាតិទាំងមូលបានទទួលស្វាគមន៍ទិវាបុណ្យឯករាជ្យជាតិនេះ ហើយបានស្ថាប់បទចម្រៀងទាំងនេះគឺរំភើបចិត្តខ្លាំងណាស់ ខ្ញុំហាក់ដូចកំពុងរស់នៅក្នុងសម័យកាលបដិវត្តន៍របស់ដូនតាអញ្ចឹង ហើយមានអារម្មណ៍ថាយើងត្រូវបន្តមរតក និងជឿជាក់ទៅលើ ការដឹកនាំរបស់បក្សក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ប្រទេសជាតិ ដើម្បីរួមចំណែកកសាងប្រទេសជាតិវិបុលភាពថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ