កម្មវិធីផ្លាស់ប្តូរសិល្បៈ “មានជំនឿជាក់លើបក្សជារៀងរហូត”
(VOVWORLD) -នាយប់ថ្ងៃទី ១៦ មខែករា នៅទីក្រុងហាណូយ ទស្សនាវដ្ដីកុម្មុយនិស្ត គណៈកម្មាធិការបក្សនៃប្លុកធុរកិច្ចមជ្ឈិម និងសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិវៀតណាម បានរួមគ្នារៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈ“មានជំនឿជាក់លើបក្សជារៀងរហូត”។
កម្មវិធីផ្លាស់ប្តូរសិល្បៈ “ជំនឿជាក់លើបក្សជារៀងរហូត”។ (រូបថត៖ VOV) |
នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ដើម្បីអបអរសាទរខួបលើកទី ៩២ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២២)។
នៅក្នុងកម្មវិធីនេះ ទស្សនិកជនបានទស្សនាខ្សែភាពយន្ដឯកសារដ៏មានតម្លៃ រួមជាមួយ បទយកការណ៍ បទចម្រៀង និងការសម្តែងតន្ត្រី ដែលបង្ហាញឡើងវិញនូវដំណាក់កាលបដិវត្តន៍របស់បក្ស ចាប់តាំងពីចាប់បដិសន្ធិ រហូតដល់ការដឹកនាំប្រជាជនទាំងមូល ឱ្យសម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើនក្នុងដំណើរការនវានុវត្តន៍ កសាងនិងការពារមាតុភូមិវៀតណាម។ តាមនោះ លើកកំពស់មោទនភាព ពង្រីកឆន្ទៈនិងកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល ជំរុញយ៉ាងខ្លាំងលើគ្រប់វិស័យនិងសមកាលកម្ម នូវដំណើរកាផ្លាស់ប្តូរថ្មី ឧស្សាហូបនិយកម្ម និងទំនើបភាវូបនីយកម្ម។
ក្នុងឱកាសនេះដែរ បក្សនិងរដ្ឋបានប្រគល់មេដាយអនុស្សាវរីយ៍ជូនបក្ខជនគំរូចំនួន ៣០នាក់ ដែលមានស្នាដៃឆ្នើមនៅក្នុងខ្សែជួរមុខបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩៕