កម្មវិធីផ្សព្វផ្សាយផ្លែគូលែនស្រស់របស់វៀតណាមនៅហូឡង់

(VOVWORLD) - ផ្លែគូលែនដែលបានដាក់លក់នៅផ្សារទំនើប Thanh Hung លើកនេះ គឺចំណុះកញ្ចប់គូលែន Thanh Ha (ខេត្ត Hai Duong) ចំនួនជិត១តោន ដែលបានចុះចតនៅព្រលានយន្តហោះ Schipol ប្រទេសហូឡង់កាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីចែកចាយដល់ផ្សារទំនើបអាស៊ីនានានៅហូឡង់ បារាំង អាល្លឺម៉ង់ និងន័រវេស ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីម្ចាស់ផ្សារទំនើប។ 
កម្មវិធីផ្សព្វផ្សាយផ្លែគូលែនស្រស់របស់វៀតណាមនៅហូឡង់ - ảnh 1អតិថិជនបរទេសសាកភ្លក់ផ្លែគូលែនស្រស់របស់វៀតណាម។ (រូបថត៖ VOV)

នាថ្ងៃទី១៩ ខែមិថុនា នៅទីក្រុង Spijkenisse ប្រទេសហូឡង់ សភាពាណិជ្ជកម្មវៀតណាមប្រចាំហូឡង់បានសហការជាមួយក្រុមហ៊ុននាំចេញ-នាំចូល LTP BV និងផ្សារទំនើប Thanh Hung រៀបចំកម្មវិធីផ្សព្វផ្សាយផ្លែគូលែនស្រស់របស់វៀតណាម។ ភ្ញៀវដែលបានអញ្ជើញមកសាកភ្លក់រសជាតិផ្លែគូលែនវៀតណាម គឺជនជាតិហូឡង់ ជនជាតិថៃ ជនជាតិឥណ្ឌូនេស៊ីនិងជនជាតិវៀតណាមដែលកំពុងរស់នៅតំបន់ Spijkenisse។ អ្នកតំណាងផ្សារទំនើប Thanh Hung បានឲ្យដឹងថា ក្នុងបរិបទដែលក្រសួង ស្ថាប័ន ខេត្តក្រុងនិងសហគ្រាសជាច្រើនរបស់វៀតណាមកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីនាំឲ្យផ្លែគូលែន គុណភាពខ្ពស់របស់វៀតណាមចេញទៅទីផ្សារពិភពលោកនោះ ផ្សារទំនើប Thanh Hung ក៏មានបំណងចង់ធ្វើជាស្ពានតភ្ជាប់សម្រាប់ការធ្វើអាជីវកម្មមុខទំនិញនេះនៅប្រទេសហូឡង់ផងដែរ។

ផ្លែគូលែនដែលបានដាក់លក់នៅផ្សារទំនើប Thanh Hung លើកនេះ គឺចំណុះកញ្ចប់គូលែន Thanh Ha (ខេត្ត Hai Duong) ចំនួនជិត១តោន ដែលបានដឹកទៅកាន់ព្រលានយន្តហោះ Schipol ប្រទេសហូឡង់កាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីចែកចាយដល់ផ្សារទំនើបអាស៊ីនានានៅហូឡង់ បារាំង អាល្លឺម៉ង់ និងន័រវេស ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីម្ចាស់ផ្សារទំនើប។ ប្រការនេះបានបំពេញកម្លាំងចលករសម្រាប់ក្រុមហ៊ុននានាបន្តនាំចូលផ្លែគូលែនស្រស់នៃខេត្ត Hai Duong Bac Giang ទៅកាន់ ហូឡង់ក្នុងរយៈពេលពី១ដល់២សប្ដាហ៍ខាងមុខតាមផ្លូវអាកាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ