កម្មវិធីផ្សាយទូរទស្សន៍រវាង DIEN BIEN-HA NOI-TRUONG SA ៖អនុស្សាវរីយ៍ក្លាហានមោះមត់-អធិប្បតេយ្យភាពព
|
កម្មវិធីផ្សាយទូរទស្សន៍រវាង DIEN BIEN – HA NOI _ TRUONG SA ៖អនុស្សាវរីយ៍ក្លាហានមោះមត់-អធិប្បតេយ្យភាពពិសិទ្ធិ(tuyengiao) |
(VOV)_នាយប់ថ្ងៃទី៣ ឧសភា គណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរ
ទេស នៃក្រសួងការបរទេស បានរួមសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹក ទួរទស្សន៍នគរបាលប្រជាជន រៀបចំ កម្មវិធីផ្សាយទូរទស្សន៍រវាង DIEN BIEN – HA
NOI _ TRUONG SA ដោយប្រធានបទ៖អនុស្សាវរីយ៍ក្លាហានមោះមត់-អធិប្បតេយ្យ
ភាពពិសិទ្ធិ។
នេះគឺជាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃទិវាជ័យជំនះ Dien
Bien Phu លើកទី៦០នៃទិវារំដោះរដ្ឋធានីហាណូយ និងលើកទី៣៩ នៃទិវារំដោះ
Truong Sa ដើម្បីទស្សនិកជននៅក្នុងនិងក្រៅប្រទេស រំលឹកឡើងវិញដំណាក់កាល
ដ៏ក្លាហាន មោះមត់របស់ប្រទេសជាតិ មោទនភាព និងរួមដៃពង្រឹងនិង ពង្រីកសមិទ្ធិ ផលដែលជីដូនជីតាបន្សល់ទុកមក។ កម្មវិធីនេះបានបន្សល់ទុកចំណាប់ អារម្មណ៍ដ៏ ជ្រាលជ្រៅក្នុងដួងចិត្តប្រជាជន នេះគឺជាស្ពានតភ្ជាប់អតីតកាល និងបច្ចុប្បន្នកាល មនោសញ្ជេតនាដ៏ថ្លៃថ្នូរទៀតផង៕