កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក - ដើម្បីអនាគតប្រកបដោយសុវត្ថិភាពនិងមានការធានាជូនប្រជាជន

(VOVWORLD) - កាលពីយប់មិញ (ថ្ងៃទី ១៨ ខែសីហា) កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកឆ្នាំ ២០២៣ (PP23) បានបិទបញ្ចប់នៅទីក្រុង Tuy Hoa ខេត្ត Phu Yen។ តំណាងអាជ្ញាធរខេត្ត Phu Yen ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper និងសមាជិករបស់ PP23 បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។

កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក - ដើម្បីអនាគតប្រកបដោយសុវត្ថិភាពនិងមានការធានាជូនប្រជាជន - ảnh 1ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Marc Knapper (ទីបួន ឆ្វេង) និងតំណាងអាជ្ញាធរតំបន់ បានកាត់ខ្សែបូសម្ពោធថ្នាក់រៀននៅស្រុក Phu Hoa (រូបថត៖ Tuong Quan/TTXVN)

ក្នុងពិធីបិទ លោកឯកអគ្គរដ្ឋទូត Marc Knapper បានសង្កត់ធ្ងន់ថា PP23 គឺជាសក្ខីភាពយ៉ាងច្បាស់លាស់សម្រាប់ការប្តេជ្ញាចិត្តរបស់សមាជិកនានាចំពោះកិច្ចសហប្រតិ បត្តិការសន្តិសុខ និងទំនាក់ទំនងការទូតរវាងប្រជាជន ជាមួយប្រជាជន ដែលបង្ហាញពីផលប្រយោជន៍រួមរបស់គ្រប់ភាគីពាក់ព័ន្ធដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ តាមរយៈការកសាងសមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយ និងជំនួយមនុស្ធម៌នៅគ្រាចាំបាច់។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់លាស់នៅពេលដែលវិស្វករ វេជ្ជបណ្ឌិត និងអ្នកជំនាញបានរួមគ្នាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូវៀត ណាម ដើម្បីតភ្ជាប់និងរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន Phu Yen។ រំលឹកខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយនោះសហរដ្ឋអាមេរិកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យមនុស្សធម៌។ ក្នុងរយៈពេល ១៨ ឆ្នាំកន្លងទៅ កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកបានអនុវត្តន៍ការសន្យារបស់ថ្នាក់ដឹកនាំ ទៅជាសកម្មភាពជាក់ស្តែង ដោយខិតខំប្រឹងប្រែងសម្រាប់អនាគតសុវត្ថិភាព និងមានការធានាជាងជូនប្រជាជន។

PP23 នៅ Phu Yen បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៨ ខែសីហាដោយមានសកម្មភាពដូចជាការកសាងសាលារៀន; សិក្ខាសាលាបណ្តុះបណ្តាលវេជ្ជសាស្រ្ត; ការវះកាត់ដោយឥតគិតថ្លៃជូនប្រជាជនក្នុងតំបន់; ការផ្លាស់ប្តូរតន្ត្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ