កម្មវិធីរុងរឿងវៀតណាមនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែកញ្ញា
(VOVWORLD) - កម្មវិធី រុងរឿងវៀតណាមក្រោមប្រធានបទ “ប្ញទ្ធានុភាពវៀតណាម” នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែកញ្ញា។ នេះជាព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយសហព័ន្ធការងារវៀតណាម និងកាសែត ពលកម្ម នាព្រឹកថ្ងៃទី ៧ កញ្ញា នៅទីក្រុងហាណូយ។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន។ (រូបថត៖ VOV) |
កម្មវិធីរុងរឿងវៀតណាម មានគោលបំណងលើកតម្កើងស្មារតីជនជាតិ សេចក្តីស្រឡាញ់មាតុភូមិ វីរៈបុរស; គំរូឆ្នើម សហគ្រាស និងសហគ្រិនដែលមានសមិទ្ធិផលឆ្នើមជាពិសេសក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ក្នុងការកសាង និងការពារមាតុភូមិ។ កម្មវិធីរុងរឿងវៀតណាមឆ្នាំនេះ នឹងលើកតម្កើងសមូហភាពចំនួន ៧ និងបុគ្គលចំនួន ៦ នាក់ ដែលបានឆ្លងកាត់ការលំបាក និងលះបង់យ៉ាងអង់អាចក្លាហាន ដើម្បីជីវភាពសុខសាន្តត្រានសន្តិភាពរបស់ប្រជាជន។ កម្មវិធីក៏មានបំណង អះអាងនូវប្ញទ្ធានុភាពវៀតណាមជាស្មារតីសំខាន់របស់កម្មវិធី រុងរឿងវៀតណាមឆ្នាំ ២០២២ - ប្ញទ្ថានុភាពវៀតណាម។
តាមរយៈការរៀបចំចំនួន ១៧ លើក កម្មវិធីរុងរឿង វៀតណាមបានលើកតម្កើងដល់សមូហភាពចំនួន ៩៥ និងបុគ្គលចំនួន ១៦៣ នាក់ដែលមានស្នាដៃឆ្នើម និងការរួមចំណែកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៕