កម្មវិធីរត់ដើម្បីកុមារហាណូយ ២០១៩៖ រួមដៃជួយឧបត្ថម្ភដល់ការព្យាបាលជំងឺសម្រាប់កុមារដែលមានស្ថានភាពលំបាក

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ធ្នូ កម្មវិធី “រត់ដើម្បីកុមារហាណូយ ឆ្នាំ ២០១៩” បានប្រព្រឹត្តទៅនៅបឹង Thien Quang នៃទីក្រុងហាណូយ។ នេះជាកម្មវិធីដែលបានរៀបចំជាប្រចាំឆ្នាំ ដោយសមាគមមិត្តភាពវៀតណាម - កាណាដា, ស្ថានទូតកាណាដាប្រចាំនៅវៀតណាម, សម្ព័ន្ធអង្គការមិត្ត ភាពទីក្រុងហាណូយ, VinaCapital និងក្រុមហ៊ុន Manulife វៀតណាម រួមសហការរៀបចំឡើង។
កម្មវិធីរត់ដើម្បីកុមារហាណូយ ២០១៩៖ រួមដៃជួយឧបត្ថម្ភដល់ការព្យាបាលជំងឺសម្រាប់កុមារដែលមានស្ថានភាពលំបាក - ảnh 1ព្រឹត្តិការណ៍ឆ្នាំនេះបានប្រមូលថវិកាជិត ១,២ ពាន់លានដុងដើម្បីជួយដល់កុមារដែលជួបការលំបាក ដែលមានជម្ងឺមហារីកនិងជំងឺបេះដូង។ (ប្រភព៖ laodongthudo.com.vn) 

ចូលរួមក្នុងកម្មវិធីនេះ មានវត្តមានឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានានៅទីក្រុងហាណូយ និងតារាល្បីឈ្មោះក្នុងវិស័យកម្សាន្តរបស់វៀតណាម រួមទាំងអត្តពលិកដែលបានឈ្នះការប្រកួតកីឡាស៊ីហ្គេមផងដែរ។

អញ្ជើញថ្លែងមតិបើកកម្មវិធី រត់ដើម្បីកុមារហាណូយ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានសង្កត់ធ្ងន់ថាព្រឹត្តិការណ៍នេះ ជាសកម្មភាពសង្គមនិងមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ និងបានក្លាយទៅជាកន្លែងជួបជុំនិងតភ្ជាប់ទឹកចិត្តសប្បុរសធម៌ ក៏ដូចជា ផ្តល់សេចក្តីជំនឿនិងក្តីសង្ឃឹមកាន់តែច្រើនសម្រាប់កុមារអភព ដែលអាចវិលត្រឡប់ទៅក្នុងរង្វង់ដៃរបស់ក្រុមគ្រួសារនិងមិត្តភក្តិយ៉ាងឆាប់ៗ។ លោកស្រី Nguyen Phuong Nga អញ្ជើញផ្តល់អនុសាសន៍ថា៖ “កម្មវិធីរត់ដើម្បីកុមារហាណូយនេះ មិនត្រឹមតែជាសកម្មកម្មភាពសប្បុរសធម៌ដ៏ថ្លៃថ្នូរបស់សហគមន៍ក្នុងការកសាងសង្គមល្អ ពោរពេញទៅដោយក្តីស្រឡាញ់ ប៉ុណ្ណោះទេ ថែមទាំងជារូបភាពដ៏ស្រស់ស្អាតរបស់ប្រជាជននៃរដ្ឋធានី ផ្ញើទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ ហើយក៏ជាសក្ខីភាព បញ្ជាក់ពីចំណងមិត្តភាពរវាងប្រជាជននៃរដ្ឋធានីហាណូយនិយាយដោយឡែកនិងប្រជាជនវៀតណាមនិយាយរួម ជាមួយប្រជាជនកាណាដានិងមិត្តភក្តិអន្តរជាតិទៀតផង”។

សូមគូសបញ្ជាក់ថា  កម្មវិធីរត់ដើម្បីកុមារហាណូយ គឺជាព្រឹត្តិការណ៍កីឡាសប្បុរសធម៌ ដើម្បីជំរុញការទទួលខុសត្រូវខាងសង្គមរបស់ក្រុមហ៊ុននានានិងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងនិងការទទួលខុសត្រូវរបស់សហគមន៍ចំពោះការថែទាំសុខភាពនិយាយរួមនិងការពារជំងឺមហារីក និងជំងឺសរសៃឈាមបេះដូងនិយាយដោយឡែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ