កម្មវិធីរត់ប្រណាំងរៃអង្គាសមូលនិធិសប្បុរសធម៌ FunRun ២០២២
(VOVWORLD) - នាថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ សមាគមធុរកិច្ចអង់គ្លេសនៅវៀតណាម (BritCham) បានរៀបចំសន្និសីទសារព័ត៌មានមួយ ជូនដំណឹងអំពីកម្មវិធីរត់ប្រណាំងរៃអង្គាសមូលនិធិសប្បុរសធម៌ FunRun ២០២២។
សន្និសីទសារព័ត៌មានប្រកាសកម្មវិធីរត់ប្រណាំងរៃអង្គាសមូលនិធិសប្បុរសធម៌ FunRun ២០២២។ (រូបថត៖ គណៈរៀបចំ) |
តាមនោះ FunRun ២០២២ នឹងប្រព្រឹត្តិទៅចាប់ពីវេលាម៉ោង ៧៖ ៣០នាទី ដល់ម៉ោង ១១ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅ Eco Park (Hung Yen) ដែលផ្លូវរត់ប្រណាំងមានប្រវែង ៥គីឡូម៉ែត្រ។ ការរត់ប្រណាំងនេះ លក់សំបុត្រចូលរួមក្នុងតម្លៃ២០ម៉ឺនដុងសម្រាប់មនុស្សពេញវ័យ និង១២ម៉ឺនដុងសម្រាប់កុមារអាយុក្រោម១២ឆ្នាំ។ ប្រាក់ចំណូលពីការលក់សំបុត្រ នឹងត្រូវបាន BritCham ប្រើប្រាសសម្រាប់សកម្មភាពសប្បុរសធម៌ក្នុងវិស័យជាច្រើនដូចជា ការអប់រំ សុខាភិបាល ការការពារគ្រោះមហន្តរាយជាំដើម។ FunRun ២០២២ ត្រូវបានរំពឹងថា នឹងទាក់ទាញអ្នកចូលរួមចំនួន ៨.០០០នាក់។
FunRun គឺជាការរត់ប្រណាំងប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ ២០០០ មក។ មកទល់ពេលនេះ FunRun បានទាក់ទាញអ្នកចូលរួមសរុបជាង ១៣០.០០០ នាក់ និងរៃអង្គាសមូលនិធិសប្បុរសធម៌បានចំនួនជាង ១២ ពាន់លានដុង៕