កម្មវិធីរំលឹកខួបលើកទី៥៥កម្មវិធីតូរតន្ត្រីកុមារវិទ្យុសំលេងវៀតណាម។

       VOV-នាយប់ថ្ងៃទី២២កញ្ញានៅមជ្ឈមណ្ឌលផ្សាយសំលេងជាតិលេខ៥៨វិថី
Quan Su ហាណូយ វិទ្យុសំលេងវៀតណាមបានរៀបចំកម្មវិធី​តូរតន្ត្រី​ជាមួយ
​ប្រធានបទ “រលកកុមារភាព” ក្នុងឱកាសរំលឹកខួបលើកទី៥៥ទិវាបង្កើតកម្មវិធី​
តូរតន្ត្រី​កុមារនិងក្រុមចំរុះ Son ca វិទ្យុសំលេងវៀតណាម។ ក្នុងរយៈពេលជា​៥៥​ឆ្នាំ​
កន្លងទៅសំនៀង Son Ca បានធ្វើឲ្យបណ្ដាកុមារាកុមារីនិងមិត្តអ្នកស្ដាប់​មាន​អាយុ​ជាច្រើននិយមចូលចិត្ត។ ថ្លែងមតិនៅពិធី អគ្គនាយករងវិទ្យុសំលេងវៀតណាម
Vu Hai បានសង្កត់ធ្ងន់ថា៖

       “រហូតក្នុងរយៈពេល៥៥ឆ្នាំកន្លងទៅកម្មវិធីបានក្លាយទៅជាមិត្តជិតស្និទ្ធគាំទ្រ
បំណងប្រាថ្នារបស់កុមារដើម្បីប្អូនៗខំប្រឹងប្រែងក្លាយទៅជាពលរដ្ឋល្អ។ ដើម្បី​
ទទួល​បានសមិទ្ធផលដូច្នេះ ត្រូវគិតដល់ស្មារតីរបស់តន្ត្រីករ អ្នកបច្ចេកទេសរួម
ជា​មួយ​ការយកចិត្តទុកដាក់របស់វិទ្យុសំលេងវៀតណាមផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ