កម្មវិធីលើកកំពស់សមត្ថភាពប្រកួតប្រជែងនាំចេញសំរាប់អង្គភាពអាជីវកម្មវៀតណាម

កម្មវិធីលើកកំពស់សមត្ថភាពប្រកួតប្រជែងនាំចេញសំរាប់អង្គភាពអាជីវកម្មវៀតណាម - ảnh 1
គោលដៅនៃកម្មវិធីនេះគឺ សំដៅលើកកំពស់សមត្ថភាពនាំចេញរបស់
អង្គភាពអាជីវកម្មមធ្យោមនិងតូច។ (Image: VOV)

(VOVworld) – នាថ្ងៃទី ២៨ វិច្ឆិកា កម្មវិធីលើកកំពស់សមត្ថភាពប្រកួតប្រជែង​នាំចេញសំរាប់អង្គភាពអាជីវកម្មមធ្យមនិងតូចវៀតណាមទើបនឹងបានរៀបចំ
ឡើងនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ គោលដៅនៃកម្មវិធីនេះគឺ
សំដៅលើកកំពស់សមត្ថភាពនាំចេញរបស់អង្គភាពអាជីវកម្មមធ្យោមនិងតូច។
តាមនោះ អង្គភាពអាជីវកម្មនឹងបើកទូលាយទីផ្សារប្រើប្រាស់ផលិតផលជំរុញ
ខ្លាំងផលិតកម្មនិងអាជីវកម្មរបស់ខ្លួន។ នាយកកម្មវិធីជួយឧបត្ថម្ភអង្គភាពអាជី
វកម្មមធ្យមនិងតូច វៀតណាមចំណុះក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម
លោក​ Do Kim Lang បានឲ្យដឹងថា៖

“ភារកិច្ចនៃក្រុមការងារនេះគឺបង្កើតរបៀបសម្របសម្រួលដើម្បីបណ្ដាមណ្ឌល
ពន្លឿនពាណិជ្ជកម្មនិងអង្គភាពអាជីវកម្មនានាដែលត្រូវការការជួយឧបត្ថម្ភនៃ មណ្ឌលនេះអាចសម្តែងចេញនូវតម្រូវការរបស់ខ្លួន ហើយនាំចេញការផ្តើម
គំនិត។ តាមនោះ បណ្តាអង្គភាពអាជីវកម្មនឹងលើកកំពស់សមត្ថភាពគ្រប់
គ្រងនិង បញ្ហាជាសារវ័ន្តនៃការនាំចេញ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ