កម្មវិធីលើកដម្កើងគំរូចំនួន ១៩ ក្រោមប្រធានបទ «ការប្រឡងប្រណាំងធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ»

(VOVWORLD) - នាព្រឹកថ្ងៃទី ៧ កក្កតា នៅទីក្រុងហាណូយ បានប្រារព្ធឡើងកម្មវិធីលើកដម្កើងគំរូចំនួន ១៩ លើកទី ១៥ ដោយប្រធានបទ «ប្រឡងប្រណាំងធ្វើតាមពាក្យទូន្មានរបស់លោក ប្រធានហូជីមិញក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៥០ នៃការអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ។ 
កម្មវិធីលើកដម្កើងគំរូចំនួន ១៩ ក្រោមប្រធានបទ «ការប្រឡងប្រណាំងធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ»  - ảnh 1 កម្មវិធីលើកដម្កើងគំរូចំនួន ១៩ ក្រោមប្រធានបទ «ការប្រឡងប្រណាំងធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ»  (VOV)

(VOVworld) – នាព្រឹកថ្ងៃទី ៧ កក្កតា នៅទីក្រុងហាណូយ បានប្រារព្ធឡើងកម្មវិធីលើកដម្កើងគំរូចំនួន ១៩ លើកទី ១៥ ដោយប្រធានបទ «ប្រឡងប្រណាំងធ្វើតាមពាក្យទូន្មានរបស់លោក ប្រធានហូជីមិញក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៥០ នៃការអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ។ ថ្លែងមតិនៅពិធីនេះ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖ បុគ្គលនិងសមូហភាពចំនួន ១៩ ដែលត្រូវបានលើកដម្កើងលើកនេះគឺជាភស្តុតាងរស់រវើក ក្នុងចលនា «រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សិលធម៌និងរចនាប័ទ្មរបស់លោកប្រធានហូជីមិញ»។ លោកស្រី Truong Thi Mai បានលើកច្បាស់ថា៖

        «ខ្ញុំមានគោលបំណងថា៖ គណៈកម្មាធិការបក្សរដ្ឋអង្ការមហាជនប្រជាជនគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់រកឃើញនិងបំប៉ន់ថែមទៀតដើម្បី កាន់តែឲ្យមានកត្តានិងគំរូជឿនលឿងថ្មីដែលនឹងត្រូវបានលើកដម្កើង។ ជោគជ័យនៃចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងប្រជាជនគ្រប់ស្រទាប់គឺជាគ្រឹស្ថាន ដ៏សែនសំខាន់ដែលបង្កើតឡើងកំលាំងពលំរបស់ប្រទេសជាតិ ដើម្បីយើងសម្រេចបណ្ដាគោលដៅដ៏ធំធេងរបស់ប្រទេសជាតិប្រកបដោយជោគជ័យ ដូចជា នាឆ្នាំ ២០៣០ វៀតណាមនឹងជាប្រទេសដែលមានចំណូលមធ្យមខ្ពស់ នាឆ្នាំ ២០៤៥ វៀតណាមនឹងជាប្រទេសដែលអភិវឌ្ឍន៍តាមទិសដៅសង្គមនិយម៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ