តាំងពីព្រឹកព្រហាមថ្ងៃទី ៣០ មេសា មនុស្សនិងភ្ញៀវទេសចរណ៍រាប់ពាន់នាក់ មក
ពីទីក្រុងហូជីមិញនិងបណ្ដាខេត្តក្រុងជាប់ជិតខាងបានប្រមូលផ្តុំនៅមណ្ឌលទេសចរ
ណ៍ Suoi Tien ដើម្បីចូលរួមក្នុងសកម្មភាពលេងកំសាន្ត។ តាមគំរោងក្នុងឱកាសពិធី
នេះ មណ្ឌលទេសចរណ៍ Suoi Tien នឹងទទួលភ្ញៀវទេសចរណ៍ចំនួន ២ សែន់នាក់។ ភ្ញៀវទេសចរណ៍មួយរូបមកពីខេត្ត Dong Nai លោក Duong Quoc Bao បានចែករំលែក
ថា៖ “ខ្ញុំឃើញថា៖ បរិយាកាសនៅទីនេះសប្បាយរីករាយណាស់។ កូនខ្ញុំក៏សប្បាយ
ពេលបានដើរ លេងនៅទីនេះដែរ។ ខ្ញុំមានគោលបំណងថា៖ គ្រួសារខ្ញុំមានសុខភាព
ល្អ បណ្ដាកូនឆ្លាតនិង រៀនពូកែ។”ក្រៅពីមណ្ឌលទេសចរណ៍ Suoi Tien បណ្ដាមណ្ឌល
ទេសចរណ៍ផ្សេងៗទៀត ដូចជា៖ Thao Cam Vien Sai Gon, វិមានឯករាជ, សារមន្ទីរ
ទីក្រុងហូជីមិញ ឬ ឧទ្យានវប្បធម៌ Dam Sen ក៏មានកម្មវិធីលេងសប្បាយកំសាន្តកំដរ អារម្មណ៍សម្បូបែបជាច្រើន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣៧ ទិវារំដោះភាគ
ខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ៕
|
Image: Internet |