កម្មវិធីសិក្បៈ “Dong Loc- ផ្លូវបំបែកជាបីជាអមតៈ”

កម្មវិធីសិក្បៈ “Dong Loc- ផ្លូវបំបែកជាបីជាអមតៈ” - ảnh 1
កម្មវិធីសិល្បៈជួបប្រាស្រ័យ“Dong Loc- ផ្លូវបំបែកជាបីជាអមតៈ”
 (រូបថតៈ qdnd)


(VOVworld)-នាយប់ថ្ងៃទី២៤កក្កដា នៅមណ្ឌលកេរិ៍ដំណែលប្រវត្តិសាស្រ្តផ្លូវបំបែក
ជាបី Dong Loc (នៅស្រុក Can Loc ខេត្ត Ha Tinh) កាសែត Nhan dan បានរួមសហការ
ជាមួយស្ថានីយ៍ទូរទស្សន៍វៀតណាម គណៈកម្មាធិការខេត្ត Ha Tinh រៀបចំ​កម្មវិធី
“Dong Loc- ផ្លូវបំបែកជាបីជាអមតៈ”​និងប្រគល់ប័ណ្ឌកេរិ៍ដំណែលជាតិ ពិសេស
សម្រាប់ខ្សែផ្លូវ Truong Son-Ho Chi Minh។ កម្មវិធីសិល្បៈនេះ បាន ប្រព្រឹត្តទៅសំដៅ
រំលឹកខួបអនុស្សាវរីយ៍លើកទី៤៦នៃជ័យជំនះប្រវត្តិសាស្រ្ត ផ្លូវបំបែកជាបី Dong Loc
(២៧កក្កដា ១៩៦៨-២៧កក្កដា២០១៤)និងតបស្នងសងគុណចំពោះអតីត យុវនារី
ស្ម័គ្រចិត្តដែលពលីកម្មក្នុងការជីក​លុបរណ្តៅគ្រាប់បែកតាមផ្លូវ។ ពលីកម្មរបស់អតីត
យុវនារីស្ម័គ្រចិត្តទាំង១០នេះ​រួមជាមួយកងកម្លាំងយុវជនស្ម័គ្រចិត្ត កងទ័ព នគបាល នៅផ្លូវបំបែកជាបីនេះនៅតែគងវង្សជាអមត​ហើយក្លាយទៅជានិមិត្តរូបខ្ពង់ខ្ពស់របស់
លិទ្ធិវីរៈបដិវត្តន៍វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ