កម្មវិធីសម្ដែងសិល្បះ៖រស់នៅជានិច្ចជាមួយរដ្ឋធានី

កម្មវិធីសម្ដែងសិល្បះ៖រស់នៅជានិច្ចជាមួយរដ្ឋធានី - ảnh 1
កម្មវិធីសម្ដែងសិល្បះ៖រស់នៅជានិច្ចជាមួយរដ្ឋធានី

(VOV)_នាយប់ថ្ងៃទី១៥ ខែធ្នូ កម្មវិធីសម្ដែងសិល្បះ ដោយប្រធានបទ៖ ​រស់នៅជា
និច្ចជាមួយរដ្ឋធានី បានប្រព្រឹត្តទៅកន្លែងចំនួន២ គឺសារមន្តីរប្រវត្តិ​សាស្ត្រយោធាវៀត
ណាម និងផ្សារ Dong Xuan ។ អញ្ជើញចូលរួមកម្មវិធីនេះ ​មានអនុប្រធានរដ្ឋសភា លោក
ស្រី Tong Thi Phong ឧបនាយករដ្ឋមន្ត្រី​ លោក Truong Hoa Binh ឧបនាយករដ្ឋមន្ត្រី
លោក Vuong Dinh Hue និងប្រជាជនជាច្រើនកុះករ។

          កម្មវិធីនេះបានសម្ដែងឡើងវិញនូវការតស៊ូប្រឆាំងក្នុងរយៈពេល៦០ ថ្ងៃយប់​ 
របស់កងទ័ពនិងប្រជាជនរដ្ឋធានីដោយប្រើប្រាស់សម្លេងតូរតន្ត្រី និងល្ខោននិយាយ។
 នេះជាស្មារតីតស៊ូប្រឆាំងដ៏អង់អាចក្លាហាន ឆ្លងកាត់រាល់ការលំបាកសាកល្បង ប្តេជ្ញា
ការពាររដ្ឋធានីហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ