កម្មវិធីសិល្បៈ “Am vong song Huong” ដ៏វិសេសវិសាលទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ
(VOVWORLD) -ត្រូវបានរៀបចំជាឆាកល្ខោនរម្លិចលើទន្លេ Huong ដោយទ្រង់ទ្រាយធំបំផុតតាំងពីមុន មក “Am vong song Huong” ជាកម្មវិធីសិល្បៈដើមដំបូង ដោយវិទ្យុសម្លេងវៀតណាម រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thua Thien-Hue និងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមរៀបចំឡើងលើទន្លេ Huong។
កម្មវិធីនេះបានបន្សល់ ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាសម្រាប់ទស្សនិកជនគ្រប់រូបពេលបានមកទស្សនាFestival Hue លើកនេះផងដែរ។
ទិដ្ឋភាពនៃឆាកល្ខោនរម្លិចលើទន្លេ Huong |
“Am vong song Huong” ជារឿងមួយដំណាលអំពីវាលវដ្តសង្ខា របស់ប្រជាជន Hue តាំងពីរគេស្រឡាញ់គ្នា រៀបមង្គលការនឹងគ្នាប្រ សូតកូនរហូតដល់កូនចៅធំដឹងក្តី បន្តមរតករបស់ជីដូនជីតាប្រកបមុខរបរលើទន្លេ ដល់អាវសាន្តហើយបានបង្កើតវាលវដ្ត សង្ខាផ្សេងនិងតំណរផ្សេងដែរ។ មានភាពសាមញ្ញប៉ុន្តែគួរឲ្យចាប់អារម្មណ៍ រឿងល្ខោន នេះបានឈានចូលអារម្មណ៍របស់ប្រជាជន Hue ដែលបង្កប់ក្នុងនោះភាពអាឡោះ អាល័យ។ លោក Phan Tien Dung នាយកមន្ទីវប្បធម៌កីឡានិងទេសចរណ៍ Thua Thien Hue បានឲ្យដឹងថា ៖
“Am vong song Huong” ជាកម្មវិធីសិល្បៈដ៏វិសេសវិសាល។ ព្រោះ ថាមុននេះ Festival Hue តែងតែក្រេបយកនូវកត្តាវប្បធម៌បរមរាជវាំង ប៉ុន្តែក្នុង Festival Hue លើកនេះ កម្មវិធីសិល្បៈដូចជា “Am vong song Huong” និងផ្សារស្រុកស្រែសុទ្ធតែ បានរៀបចំឡើងដោយទ្រង់ទ្រាយធំ ដើម្បីសម្តែងកត្តាវប្បធម៌ដ៏វិសេសវិសាលរបស់ ទីក្រុង Hue ។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះ ekip អនុវត្តកម្មវិធីនេះព្រោះ ទាំងអស់នេះ ជាតម្លៃដើម្បីបង្កើតឡើងកត្តាវប្បធម៌ក៏ដូចជាកម្រាស់ប្រវត្តិសាស្ត្ររបស់ទីក្រុង Hue ផងដែរ”៕