កម្មវិធីសិល្បះ “Dong Loc - ផ្កាអមតៈ”
(VOVWORLD) - នាយប់ថ្ងៃទី ២២ ខែកក្កដា នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រយុវជនស្ម័គ្រចិត្ត ផ្លូវបែកជាបី Dong Loc ស្រុក Can Loc ខេត្ត Ha Tinh បានរៀបចំកម្មវិធីសិល្បៈ “Dong Loc - ផ្កាអមតៈ” ក្នុងឱកាសគម្រប់ខួប ៧២ ឆ្នាំ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី ដើម្បីរំលឹកដល់ខួបលើកទី ១០ នៃការពលីជីវិតរបស់យុទ្ធនារី ១០ នាក់ នៅផ្លូវបែកជាបី Dong Loc។
ថ្លែងនៅពិធីបើក អនុលេខានៃគណៈកម្មាធិការបក្សខេត្ត Ha Tinh លោក Hoang Trung Dung បានសង្កត់ធ្ងន់ថា: រយៈពេល ៥១ ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែពលីកម្មរបស់យុទ្ធនារីស្ម័គ្រចិត្តទាំង ១០នាក់និងវីរបុរស វីរភាពនៅក្នុងតំបន់ដី Dong Loc គឺជានិមិត្តសញ្ញាចែងចាំងនៃវីរៈបដិវត្តន៍។
កម្មវិធីសិល្បះ “Dong Loc - ផ្កាអមតៈ” បានបង្ហាញឡើងវិញនូវរូបភាពនៃទឹកដី Ha Tinh ដែលសម្បូរទៅដោយប្រពៃណីបដិវត្តន៍ និងជាទីកន្លែងបង្កើតវីរជនជាច្រើននិងប្រជាជនដ៏អស្ចារ្យសម្រាប់ប្រទេសជាតិ។ កម្មវិធីនេះក៏ជាការតបស្នងសងគុណរបស់ជំនាន់វ័យក្មេង ចំពោះការពលីរបស់ជីដូនជីតា ព្រមទាំងមោទនភាពនិងការប្តេជ្ញាចិត្តដើម្បីដណ្តើមបានជ័យជម្នះថ្មីនៅក្នុងយុគ្គសម័យថ្មី៕