កម្មវិធីសិល្បៈ “ការជួបជុំប្រទេសទាំងមូល”- តំបន់ដីដូនតាហ៊ុងវឿង

(VOVWORLD) - ថ្ងៃនេះ ថ្ងៃទី ១៨ ខែមេសា  (ចំនឹងថ្ងៃទី ១០ ខែមាឃ តាមច័ន្ទគតិ) គឺជាថ្ងៃរំលឹកខួប ស្តេចហ៊ុង។

កម្មវិធីសិល្បៈ “ការជួបជុំប្រទេសទាំងមូល”- តំបន់ដីដូនតាហ៊ុងវឿង - ảnh 1កម្មវិធីបាញ់កាំជ្រួចដ៏អស្ចារ្យស្វាគមន៍ភ្ញៀវទេសចរដែលចូលរួមក្នុងពិធីរំលឹកខួបបណ្តាស្តេច Hung - ពិធីបុណ្យវិហារហ៊ុង និងសប្តាហ៍វប្បធម៌ -  ទេសចរណ៍ឆ្នាំ ២០២៤  នៅស្ពានថ្មើរជើងបឹង Van Lang  (រូបថត៖ baophutho.vn)

កាលពីយប់ថ្ងៃទី ១៧ មេសា  នៅឆាកល្ខោននៃឧទ្យាន Van Lang ទីក្រុង Viet Tri (Phu Tho) បានប្រព្រឹត្តទៅនូវកម្មវិធីសិល្បៈ “ការជួបជុំប្រទេសទាំងមូល”  អំណរខួបស្តេចហ៊ុង - ពិធីបុណ្យវិហារហ៊ុង ឆ្នាំ ២០២៤។

កម្មវិធីនេះ មានការចូលរួមពីសិល្បករ សិល្បការិនីរាប់រយនាក់ដោយសម្តែងនូវបទចម្រៀងវិសេសវិសាល លើកតម្កើងគុណូបការៈរបស់បណ្តាស្តេចហ៊ុង ស្មារតីសាមគ្គីភាព ទំនៀមទម្លាប់របស់ប្រជាជនវៀតណាម ផឹកទឹកនឹកដល់ប្រភពដើមរបស់ប្រជាជាតិវៀតណាម...។ រូបភាពទឹកដីប្រទេសជាតិ ប្រជាជនវៀតណាម រូបភាពរបស់ខេត្ត Phu Tho ក្នុងសម័យសមាហរណកម្ម និងនវានុវត្តន៍ត្រូវបានបង្ហាញឡើងវិញ ពោលគឺ បង្ហាញពីកម្លាំង ស្មារតីវីរភាពស្នេហាជាតិ និងមោទនភាពចំពោះប្រពៃណីនៃការតស៊ូដើម្បីកសាងប្រទេសជាតិ និងការពារប្រទេសជាតិរបស់ប្រជាជនវៀតណាម ព្រមទាំងស្វាគមន៍មិត្តភ័ក្តិមកពីគ្រប់ទិសទី ធ្វើធម្មយាត្រាទៅកាន់ទឹកដីដូនតា ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន និងចូលរួមពិធីបុណ្យនៅខេត្ត Phu Tho។

បន្ទាប់ពីកម្មវិធីសិល្បៈ គឺការបាញ់កាំជ្រួចកម្ពស់ ដ៏ត្រចះត្រចង់ អំណរខួបស្តេចហ៊ុង- ពិធីបុណ្យវិហារហ៊ុង ឆ្នាំ ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ