កម្មវិធីសិល្បៈ «ទំព័រប្រវត្តិសាស្ត្រត្រចះត្រចង់ ភ្លឺស្វាងអនាគត»
(VOVWORLD) - នាយប់ថ្ងៃទី ៣០ មេសា នៅខ័ណ្ឌទី ១ ទីក្រុងហូជីមិញ ភាគខាងត្បូងវៀត ណាម បានប្រព្រឹត្តទៅកម្មវិធីសិល្បៈរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៣ ទិវារំដោះ តំបន់ភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ មេសា ឆ្នាំ ២០១៨) និងរំលឹកខួបអនុស្សាវរីយ៍លើកទី ១៣២ ទិវាពលកម្មអន្តរជាតិ។
កម្មវិធីសិល្បៈ «ទំព័រប្រវត្តិសាស្ត្រត្រចះត្រចង់ ភ្លឺស្វាងអនាគត» |
នាយប់ថ្ងៃទី ៣០ មេសា នៅខ័ណ្ឌទី ១ ទីក្រុងហូជីមិញ ភាគខាងត្បូងវៀត ណាម បានប្រព្រឹត្តទៅកម្មវិធីសិល្បៈរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៣ ទិវារំដោះ តំបន់ភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ មេសា ឆ្នាំ ២០១៨) និងរំលឹកខួបអនុស្សាវរីយ៍លើកទី ១៣២ ទិវាពលកម្មអន្តរជាតិ។ ក្នុងកម្មវិធីលើកនេះ ប្រជាជននិងភ្ញៀវទេសចរគយគន់ កំសាន្តឈុតសម្តែងសិល្បៈសម្បូរបែបក្រោមប្រធានបទចំនួន ៣ គឺ៖ «សម័យ កាលមិនអាចបំភ្លេចបានឡើយ» «ជំនឿជាក់និងសេចក្តីស្រឡាញ់ជានិច្ច» និង «យថាទស្សន៍ខ្ពង់ខ្ពស់»។ នាយប់ថ្ងៃដដែល ទីក្រុងហូជីមិញក៏បានរៀបចំការបាញ់ កាំជ្រួចផ្កានៅស្ពាន Thu Thiem - ទន្លេ Sai Gon និងឧទ្យានវប្បធម៌ Dam Sen ផងដែរ៕