កម្មវិធីសិល្បៈ “និទាឃរដូវ Truong Sa”
(VOVWORLD) - នាយប់ថ្ងៃទី៤ ខែមីនា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិវៀតណាម វិថី Quan Su រដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធីសិល្បៈក្រោមប្រធានបទ “និទាឃរដូវ ឈឿងសា” ឆ្នាំ២០១៩។
ឈុតសម្ដែងមួយក្នុងកម្មវិធីសិល្បៈ "និទាឃរដូវឈឿងសា" |
អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមានរបស់លោក Nguyen The Ky សមាជិកមជ្ឈឹមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាម ប្រធាន ក្រុមប្រឹក្សាទ្រឹស្ដីនិងទិតៀនអក្សរសាស្ត្រសិល្បៈមជ្ឈឹម និងបណ្ដាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមជ្ឈឹមនានា ថ្នាក់ដឹកនាំកងទ័ពជើងទឹកនិងកាសែតអេឡិចត្រូនិក បក្សកុម្មុយនិស្តវៀតណាម ទៀតផង។
កម្មវិធីសិល្បៈ “និទាឃរដូវឈឿងសា” ឆ្នាំ២០១៩ បានផ្ញើរសារពិសេស សំដៅលើកតម្កើងឆន្ទៈ សេចក្ដីប្រាថ្នានិងការខិតខំប្រឹងប្រែងដ៏ធំធេងរបស់កម្មា ភិបាលនិងយុទ្ធជនទាំងអស់ដែលកំពុងបំពេញភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស។
ឆ្លងកាត់រយៈពេល៦លើកបានរៀបចំឡើង កម្មវិធីនេះទទួលបានប្រាក់រៃអង្គាស ពីបណ្ដាអង្គការនិងបុគ្គលចំនួនជាង៣៥ពាន់លានដុង (ស្មើរនឹង១,៥លានដុល្លា អាមេរិក)៕