កម្មវិធីសិល្បៈ “និទាឃរដូវជូនបក្ស”
(VOVWORLD) - កម្មវិធីនេះមានការចូលរួមរបស់បណ្ដាសិល្បៈករសិល្បៈការិនីល្បី ល្បាញជាច្រើនរបស់វៀតណាម ដែលបានសម្ដែងបទចម្រៀងដោយខ្លឹម សារលើកតម្កើងបក្សកុម្មុយនិស្តវៀតណាម លោកប្រធានហូជីមិញ ហើយ អំណរសាទរឆ្នាំថ្មី ជាដើម។
ឈុតសម្ដែងមួយនៅក្នុងកម្មវិធី (រូបថត៖ VOV) |
នាយប់ថ្ងៃទី២ខែកុម្ភៈ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅនូវកម្មវិធី សិល្បៈពិសេសដោយប្រធានបទ “និទាឃរដូវជូនបក្ស”។ កម្មវិធីនេះត្រូវបាន ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍រៀបចំឡើងក្នុងឱកាសរំលឹកខួបអនុ ស្សាវរីយ៍លើកទី៩០ទិវាបង្កើតបក្ស (ថ្ងៃទី៣ខែកុម្ភៈឆ្នាំ១៩៣០-ថ្ងៃទី៣ខែ កុម្ភៈឆ្នាំ២០២០)។
កម្មវិធីនេះមានការចូលរួមរបស់បណ្ដាសិល្បៈករសិល្បៈការិនីល្បី ល្បាញជាច្រើនរបស់វៀតណាម ដែលបានសម្ដែងបទចម្រៀងដោយខ្លឹម សារលើកតម្កើងបក្សកុម្មុយនិស្តវៀតណាម លោកប្រធានហូជីមិញ ហើយ អំណរសាទរឆ្នាំថ្មី ជាដើម។ សិល្បៈករប្រជាជនលោក Quoc Hung បាន ចែករំលែកថា៖
“ពិតជាអស្ចារ្យណាស់ដោយមានឱកាសច្រៀងចម្រៀងស្ដីពីបក្សនិងលោក ប្រធានហូជីមិញនាដើមឆ្នាំថ្មីយ៉ាងដូចច្នេះ។ សិល្បៈករទាំងអស់បានហ្វឹក ហាត់យ៉ាងហ្មត់ចត់ហើយទន្ទឹងរង់ចាំដល់ថ្ងៃសម្ដែង។ មិនត្រឹមតែមានបទ ចម្រៀងពិរោះៗប៉ុណ្ណោះទេ កម្មវិធីនេះថែមទាំងមានបទកំណាព្យដោយ បានជ្រួតជ្រាបនូវសតិអារម្មណ៍របស់យុទ្ធជនកុម្មុយនិស្ត ទៀតផង”៕