កម្មវិធីសិល្បៈ “រស់នៅជារៀងរហូតជាមួយទឹកដី“
(VOVWORLD) - កម្មវិធីត្រូវបានរៀបចំឡើងសំដៅបន្តគុណធម៌ “ផឹកទឹក នឹកប្រភព ដើម” និង “ការតបស្នងសងគុណ” របស់ប្រជាជាតិវៀតណាម ហើយទន្ទឹមនឹងនោះ អំពាវ នាវឲ្យសង្គមបន្តផ្ដល់ការយកចិត្តទុកដាក់ និងការដឹងគុណជូនចំពោះវីរៈអ្នកម្តាយ វៀតណាម យុទ្ធជនពលី គ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះ បដិវត្តន៍។
គណៈកម្មាធិការរៀបចំបានកៀងគរសហគ្រាសអមដំណើរ ឧបត្ថម្ភផ្ទះមេត្តាធម៌ចំនួន៣ខ្នង់ ជូនចំពោះគ្រួសារគោលនយោបាយ និងសាច់ញាតិគ្រួសារយុទ្ធជនពលី ដែលផ្ទះនីមួយៗមានតម្លៃ ៦០លានដុង។ (រូបថត៖ VOV) |
រំលឹកខួបលើកទី ៧៧ ទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (១៩៤៧-២០២៤) នាយប់ថ្ងៃទី ៥ សីហា នៅរោងមហោស្រពហាណូយ បានប្រារព្ធកម្មវិធី ផ្លាស់ប្តូរសិល្បៈ “រស់នៅជារៀងរហូតជាមួយទឹកដី”។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានតំណាងថ្នាក់ដឹកនាំក្រសួង មន្ទីរនានា វីរៈអ្នកម្ដាយវៀតណាម និងសាច់ញាតិ គ្រួសាររបស់យុទ្ធជនពលី។
កម្មវិធីត្រូវបានរៀបចំឡើងសំដៅបន្តគុណធម៌ “ផឹកទឹក នឹកប្រភពដើម” និង “ការតបស្នងសងគុណ” របស់ប្រជាជាតិវៀតណាម ហើយទន្ទឹមនឹងនោះ អំពាវ នាវឲ្យសង្គមបន្តផ្ដល់ការយកចិត្តទុកដាក់ និងការដឹងគុណជូនចំពោះវីរៈអ្នកម្តាយ វៀតណាម យុទ្ធជនពលី គ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះ បដិវត្តន៍។ តាមនោះ អប់រំស្មារតីស្នេហាជាតិ មោទនភាពជាតិ និងលើកកំពស់មន សិការទទួលខុសត្រូវរបស់យុវជនចំពោះមនុស្សជំនាន់មុន ដែលបានពលីជីវិតដើម្បី ការពារមាតុភូមិ។ ថ្លែងមតិក្នុងកម្មវិធី លោកឧត្តមសេនីយ៍ទោ Hoang Khanh Hung ប្រធានសមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលីវៀតណាមបានសង្កត់ធ្ងន់ថា៖
“យោងតាមតួរលេខស្ថិតិ ប្រទេសទាំងមូលមានយុទ្ធជនពលីចំនួនជិត ១,២ លាន នាក់។ រយៈពេលជិត ៥០ ឆ្នាំបានកន្លងផុតទៅហើយ ប្រទេសជាតិត្រូវបានឯកភាព ប៉ុន្តែប្រជាជាតិវៀតណាមនៅតែមានការងារធំមួយដែលត្រូវធ្វើ។ គិតត្រឹមពេលនេះ នៅមានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ ម៉ឺននាក់ទៀត នៅសល់ក្នុងសមរភូមិ”៕