កម្មវិធីសិល្បៈក្នុងឱកាសរំលឹកខួបលើកទី១០០ទិវាកំណើតរបស់កវី To Huu
(VOVWORLD) - នៅកម្មវិធីនេះ ទស្សនិកជនបានស្ដាប់កវី Vu Quan Phuong លោក ឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេស លោកឧត្តមសេនីយ៍ត្រី Ho Sy Hau អតីតប្រធានស្នងការសេដ្ឋ កិច្ចចំណុះក្រសួងការពារប្រទេស និងអាជីវករ Hoang Nam Tien ចែក រំលែកទស្សនៈនិងធ្វើអត្ថាធិប្បាយស្ដីពីតម្លៃនៃកំណាព្យ To Huu។
នាយប់ថ្ងៃទី៤ តុលា នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនា អប់រំមជ្ឈឹមបានសហការជាមួយស្ថានីយ៍ទូរទស្សន៍វៀតណាមរៀបចំកម្មវិធីសិល្បៈក្នុងឱកាសរំលឹកខួបលើកទី១០០ទិវាកំណើតរបស់កវី To Huu (ថ្ងៃទី៤ តុលា ឆ្នាំ១៩២០ - ថ្ងៃទី៤ តុលា ឆ្នាំ២០២០)។
នៅកម្មវិធីនេះ ទស្សនិកជនបានស្ដាប់កវី Vu Quan Phuong លោក ឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេស លោកឧត្តមសេនីយ៍ត្រី Ho Sy Hau អតីតប្រធានស្នងការសេដ្ឋ កិច្ចចំណុះក្រសួងការពារប្រទេស និងអាជីវករ Hoang Nam Tien ចែក រំលែកទស្សនៈនិងធ្វើអត្ថាធិប្បាយស្ដីពីតម្លៃនៃកំណាព្យ To Huu។ ក្រៅពី នោះ បណ្ដាសិល្បៈករសិល្បៈការិនីនៃរោងល្ខោនកងទ័ពក៏បាននាំមកជូន ទស្សនិកជននូវឈុតសម្ដែងគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតផង៕