កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់”

(VOVWORLD) - កម្មវិធីនេះត្រូវបានរៀបចំឡើងនៅកន្លែងចំនួន៣នោះគឺ៖ រោងល្ខោនវិទ្យុ សម្លេងវៀតណាម រដ្ឋធានីហាណូយ តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Kim Lien ខេត្ត Nghe An និងកំពង់ផែ Nha Rong ទីក្រុងហូជីមិញ។ 
កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់” - ảnh 1ឈុតសម្ដែងមួយនៅក្នុងកម្មវិធី (រូបថត៖ VOV)

  នាយប់ថ្ងៃទី២១ ខែសីហា វិទ្យុសម្លេងវៀតណាមបានសហការជាមួយខេត្ត Nghe An និងទីក្រុង ហូជីមិញ រៀបចំកម្មវិធីផ្សាយសម្លេង-ទូរទស្សន៍ដោយផ្ទាល់ ក្រោមប្រធានបទ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់” ក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍លើកទី៥០ទិវាលោកប្រធានហូជីមិញទទួលមរណភាព ក៏ដូចជា រំលឹកខួបរយៈពេល៥០ឆ្នាំដែលបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំង មូលអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញផងដែរ។

        កម្មវិធីនេះត្រូវបានរៀបចំឡើងនៅកន្លែងចំនួន៣នោះគឺ៖ រោងល្ខោនវិទ្យុ សម្លេងវៀតណាម រដ្ឋធានីហាណូយ តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Kim Lien ខេត្ត Nghe An និងកំពង់ផែ Nha Rong ទីក្រុងហូជីមិញ។ កម្មវិធីនេះ ត្រូវបានដឹកនាំផ្ទាល់ដោយសាស្ត្រាចារ្យរងបណ្ឌិតលោក Nguyen The Ky អគ្គ នាយកវិទ្យុសម្លេងវៀតណាម។ ដោយមានការចូលរួមរបស់សិល្បៈករនិងតារា សម្ដែងជាង២០០ នាក់ កម្មវិធីនេះបានបញ្ជូនសារនិងចំណាប់អារម្មណ៍ដ៏ខ្លាំងក្លា ទៅដល់មហាជនយ៉ាងច្រើនកុះករទូទាំងប្រទេសនិងជនរួមជាតិវៀតណាមនៅ ឯបរទេស។ សិល្បៈករ Minh Hai អ្នកដើរតួរលោកប្រធានហូជីមិញ បានចែករំលែកថា៖

        “ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានចូលរួមកម្មវិធីសិល្បៈដ៏ពិសេសនេះ។ ជាពិសេសគឺខ្ញុំមានមោទនភាព ណាស់ ដោយបានដើរតួរជាលោកប្រធាន ហូជីមិញ។ នេះជាកម្មវិធីដ៏មានអត្ថន័យ ពិសេស ដែលរំលឹកខួបរយៈពេល៥០ឆ្នាំអនុវត្តមរតកសាសន៍របស់លោកអ៊ុំ”។

        តាមរយៈកម្មវិធីនេះ ទស្សនិកជនបានស្ដាប់រឿងរ៉ាវគួរអោយរំជួលចិត្តជា ច្រើនស្ដីពីជីវិតនិងបុព្វហេតុបដិវត្តន៍ដ៏សាមញ្ញប៉ុន្តែមហិមាររបស់លោកប្រធាន ហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ