កម្មវិធីសិល្បៈដ៏មានអត្ថន័យជាច្រើនក្នុងឱកាសខួបលើកទី ៧៥ ទិវាយុទ្ធជនពិការយុទ្ធជនពលីវៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២) នាយប់ថ្ងៃទី ២៤ ខែកក្កដា នៅខេត្ត Quang Tri គណៈលេខាមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបាន ប្រារព្ធកម្មវិធីសិល្បៈ “សេចក្តីប្រាថ្នាសន្តិភាព”។ 

កម្មវិធីសិល្បៈដ៏មានអត្ថន័យជាច្រើនក្នុងឱកាសខួបលើកទី ៧៥ ទិវាយុទ្ធជនពិការយុទ្ធជនពលីវៀតណាម - ảnh 1ធកម្មវិធីសិល្បៈ “សេចក្តីប្រាថ្នាសន្តិភាព”។ (រូបថត៖ VOV)
កម្មវិធីនេះគឺសំដៅលើកតម្កើងយុទ្ធជ័យដ៏ ឧត្តុង្គឧត្តម លទ្ធិវីរភាពបដិវត្តន៍និយមរបស់ប្រជាជន វៀតណាមជំនាន់មុនៗ ព្រមទាំង រួមចំណែកផ្សព្វផ្សាយសារសន្តិភាពទៅកាន់ប្រជាជននៅទាំងក្នុងនិងក្រៅប្រទេស ផងដែរ។ អញ្ជើញចូលរួមនិងថ្លែងមតិក្នុងកម្មវិធី ប្រធានគណៈចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖ “កម្មវិធីយុវវ័យវៀតណាមបន្តសរសេររឿងសន្តិភាព ថ្ងៃនេះបានពណ៌នាយុវជន វៀតណាមជាច្រើនជំនាន់ ពណ៌នាជំនាន់វីរភាព ដែលបានទុកក្តីសុបិនរបស់ខ្លួននៅ មួយអន្លើ ដើម្បីត្រៀមខ្លួនជាស្រេចចេញដំណើរប្រយុទ្ធការពារមាតុភូមិ។ សេចក្តីប្រាថ្នា របស់យុវជន នៅលើដំណើរកសាងមាតុភូមិឡើងវិញក្រោយសង្គ្រាម សេចក្តីប្រាថ្នា របស់យុវវ័យសព្វថ្ងៃនេះ ដោយទទួលមរតកពីជំនាន់មុនៗ កសាងប្រទេសជាតិឲ្យកាន់ តែខ្លាំងមាំមួន សុភមង្គល សម្បូររុងរឿង ជាមួយនឹងគោលដៅនៅត្រឹមពាក់កណ្តាល សតវត្សនេះ វៀតណាមនឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍”។
នាយប់ថ្ងៃទី ២៤ កក្កដា នៅមជ្ឈមណ្ឌលតាំងពិព័រណ៌វប្បធម៌សិល្បៈវៀតណាម (លេខ ២ វិថី Hoa Luu ទីក្រុងហាណូយ) បានបើកការតាំងពិព័រណ៌ “៧៥ ឆ្នាំនៃការតប ស្នងសងគុណ”។ ការតាំងពិព័រណ៌រួមមានលំហតាំងពិពណ៌តាមប្រធានបទ ដោយមាន ចំណុចលេចធ្លោគឺមណ្ឌលតាំងពិព័រណ៌ឯកសារ និងរូបភាពជិត ១០០ ដែលរំលេចការ យកចិត្តទុកដាក់របស់លោកប្រធានហូជីមិញ និងថ្នាក់ដឹកនាំបក្ស រដ្ឋ ចំពោះការងារ យុទ្ធជនពិការ យុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍។ ការតាំងពិព័រណ៌ ក៏បង្ហាញនូវសកម្មភាពមួយចំនួនក្នុងការងារយុទ្ធជនពិការ យុទ្ធជនពលី និងជនមាន គុណូបការៈចំពោះបដិវត្តន៍ក៏ដូចជាការងារស្វែងរក ប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលី ការសាងសង់និងជួសជុលឈាបនដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ