កម្មវិធីសិល្បះ៖បេះដូងមួយ-ពិភពលោកមួយលើកទី១១

កម្មវិធីសិល្បះ៖បេះដូងមួយ-ពិភពលោកមួយលើកទី១១ - ảnh 1
កម្មវិធីសិល្បះ៖ បេះដូងមួយ-ពិភពលោកមួយ លើកទី១១(vtv)

(VOV)_កម្មវិធីសិល្បះ៖ បេះដូងមួយ-ពិភពលោកមួយ លើកទី១១ ត្រូវ​បាន​ប្រា
រព្វ ឡើង នាយប់ថ្ងៃទី ១៣ មេសា នៅរដ្ឋធានីហាណូយ ដោយ​ប្រធានបទ៖ ​ការងារ
ធ្វើ​សំរាប់ជនពិការ និងឱ​កាសសំរាប់កុមារកំព្រា។នេះគឺជា​កម្មវិធីកសាងមូលនិធិជា ប្រចាំឆ្នាំ របស់សមាគមន៍គាំពា​​ជនពិការនិង​កុមារកំព្រាវៀតណាម និងជាឱកាសដើម្បី រំលឹកគុណបំណាច់របស់បណ្ដា​សម្បុរសជន។ ​នេះ​ជាឱកាសដើម្បីជួបប្រាស្រ័យបណ្ដា
គំរូរជន​ពិការដែលបានឆ្លងកាត់ការលំបាក ឈានឡើងក្នុងជីវភាពរស់នៅទៀតផង។
 បង Do Duy Hieu ជាជនពិការមួយនាក់ បានអោយដឹង​ថា៖

          “ គ្រួសារខ្ញុំជួបការលំបាកជាច្រើនណាស់។ ពេលដែលខ្ញុំត្រូវចូលមន្ទីរ​ពេទ្យ​ ទឹក ប្រាក់ទាំងប៉ុន្មានរបស់គ្រួសារត្រូវចាយអស់សំរាប់ខ្ញុំ។ ហើយពេល​ខ្ញុំត្រឡប់មក ការ សិក្សារឡើងវិញ ឪពុកនិងម្ដាយ ត្រូវចាកចេញពីស្រុកកំណើត​ទៅទីក្រុង​ហាណូយ  ដើម្បីចិញ្ជឹមបីបាច់បង ប្អូនខ្ញុំកំពុងសិក្សារ​។ ដើម្បីទទួលបាន​ជោគជ័យ ​យើងត្រូវមាន កក្តារចំនួន២ នោះគឺមានជំនឿជឿជាក់ និងការខិតខំ​ប្រឹងប្រែង។”

រាត្រីជួបប្រាស្រ័យនេះ បានទទួលការជួយឧបត្ថម្ភរបស់បណ្ដាបុគ្គល អង្គការ ដោយ
ទឹកប្រាក់ជាង១៩ពាន់លានវៀតណាមដុងដើម្បីជួយជ្រោមជ្រែងក្នុងកម្មវិធីនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ