កម្មវិធីសិល្បៈពិសេស “ផ្កាយឯករាជ្យ” ប្រព្រឹត្តទៅនៅទីក្រុងហាណូយ
(VOVWORLD) - កម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ “ផ្កាយឯករាជ្យ” បានប្រព្រឹត្តទៅនា យប់ថ្ងៃទី១ ខែកញ្ញា នៅរោងល្ខោនហាណូយ។ អញ្ជើញចូលរួមកម្មវិធីនេះមាន វត្តមានរបស់លោក Hoang Trung Hai លេខាគណៈ កម្មាធិការបក្សទីក្រុង ហាណូយ និងលោក Phan Dinh Trac ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹម។
ឈុតសម្ដែងសិល្បៈមួយក្នុងកម្មវិធី (រូបថត៖ TTXVN) |
តាមរយៈឈុតសម្ដែងសិល្បៈដ៏វិសេសវិសាល កម្មវិធីនេះបានឆ្លុះបញ្ចាំងអំពី ប្រទេសវៀតណាមមួយដែលពោរពេញទៅដោយសេចក្ដីប្រាថ្នាអំពីសុខសន្តិភាព ឯករាជ្យ ដើម្បីកសាងមាតុប្រទេស។
នៅកម្មវិធីនេះ បណ្ដាទស្សនិកជន ក្នុងនោះមានមិត្តវ័យក្មេងជាច្រើន បាន ជួបប្រាស្រ័យជាមួយសាក្សីប្រវត្តិសាស្ត្រមួយចំនួន ដែលជួយគេយល់ដឹងនិងមាន មោទនភាពបន្ថែមអំពីតំលៃប្រវត្តិសាស្ត្រដ៏មហិមារនៃបដិវត្តន៍ខែសីហា។ ប្អូន Nguyen Trung Duc មកពីមហាវិទ្យាល័យជាតិហាណូយបានចែករំលែកថា៖
“ក្នុងបរិបទដែលប្រទេសជាតិកំពុងផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាដើម្បីធ្វើសមាហ រណកម្មនិងអភិវឌ្ឍន៍នោះ ជាងពេលណាៗទាំងអស់ ជំនាន់វ័យក្មេងចាំបាច់ត្រូវប្រែ ក្លាយចំណេះដឹងរបស់ខ្លួនទៅជាសកម្ម ភាពជាក់ស្ដែង។ នៅចំពោះមុខបដិវត្តន៍ ឧស្សាហកម្ម៤.០ ខ្ញុំជឿជាក់យ៉ាងមុតមាំថា យុវវ័យវៀតណាមនឹងរួមដៃគ្នា កសាង ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ”៕