កម្មវិធីសិល្បៈពិសេស "រាត្រីមហោស្រពសាមគ្គី"

(VOVWORLD) - នាយប់ថ្ងៃទី១១ វិច្ឆិកា នៅទីលានហូជីមិញ ទីក្រុង Vinh ខេត្ត Nghe An កម្មវិធីសិល្បៈពិសេស "រាត្រីមហោស្រពសាមគ្គី"បានប្រព្រឹត្តទៅ។ 
កម្មវិធីសិល្បៈពិសេស ការសម្តែងសិល្បៈនៅទីលាន Ho Chi Minh ទីក្រុង Vinh ខេត្ត Nghe An។ រូបថត៖ TTXVN

នេះជាព្រឹត្តិការណ៍ឆ្ពោះទៅពិធីអបអរសាទរខួបលើកទី ៩៣នៃការបង្កើតរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ១៩៣០ - ១៨ វិច្ឆិកា ២០២៣) ខួបលើកទី ២០ នៃការរៀបចំពិធីបុណ្យមហាសាមគ្គីជាតិ (២០០៣-២០២៣) ស្វាគមន៍មហាសន្និបាត រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៤ - ២០២៩។

អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Nghe An លោកស្រី Vo Thi Minh Sinh ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី “ទិវាបុណ្យសាមគ្គីភាព” នៅខេត្ត Nghe An ឆ្នាំ ២០២៣ បានសង្កត់ធ្ងន់លើការរៀបចំទិវាបុណ្យមហាសាមគ្គីជាតិនៅតាមទីប្រជុំជនក្នុងប៉ុន្មានឆ្នាំកន្លងទៅបានក្លាយជាប្រពៃណី ដើម្បីជំរុញ និងលើកទឹកចិត្តប្រជាជនឱ្យពុះពារជំនះការលំបាក និងបញ្ហាប្រឈមនានា រួមកម្លាំង និងលើកកំពស់កម្លាំងផ្ទៃក្នុង ដើម្បីប្រជាជនវៀតណាមបានជម្នះនូវព្រឹត្តិការណ៍ជាច្រើន កសាង អភិវឌ្ឍន៍ និងការពារមាតុភូមិប្រកបដោយជោគជ័យ។ ក្រោយពីពិធីបើកមានកម្មវិធីសិល្បៈមួយដែលមានប្រធានបទបទចម្រៀងសាមគ្គីភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ