កម្មវិធីសិល្បៈពិសេស៖ “វីរចម្រៀងដ៏អមតៈ”៖ សារអំពីសេចក្តីប្រាថ្នាសន្តិភាពរបស់ប្រជាជនវៀតណាម
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧៦ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧ កក្កដា ឆ្នាំ ១៩៤៧-២៧ កក្កដា ឆ្នាំ២០២៣) នៅយប់ថ្ងៃទី ១៩ កក្កដា ក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាមបានធ្វើជាអធិបតីនិងសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ba Ria-Vung Tau និងគណៈកម្មាធិការប្រជាជនខេត្ត Dien Bien រៀបចំ កម្មវិធីសិល្បៈពិសេសដោយប្រធានបទ “វីរៈចម្រៀងដ៏អមតៈ”។
កម្មវិធីសិល្បៈពិសេស “វីរៈចម្រៀងដ៏អមតៈ”។ (រូបថត៖ VOV) |
កម្មវិធីសិល្បៈនេះត្រូវបានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នៅទីកន្លែងចំនួន ២។ អញ្ជើញចូលរួមកម្ម វិធីនៅឈាបនដ្ឋាន Hang Duong ស្រុក Con Dao ខេត្ត Ba Ria - Vung Tau មាន ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong; អញ្ជើញចូលរួមកម្មវិធីនៅឈាបនដ្ឋាន យុទ្ធជនពលី A1 ទីក្រុង Dien Bien Phu ខេត្ត Dien Bien មានឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha។
ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានផ្ញើការសួរសុខ ទុក្ខយ៉ាងយកចិត្តទុកដាក់និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជនបដិវត្តន៍ជើងចាស់ វីរអ្នកម្ដាយ
វៀតណាម វីរជននៃកម្លាំងប្រដាប់ប្រជាជន យុទ្ធជនពិការ យុទ្ធជនជំងឺ សាច់ញាតិយុទ្ធជនពលី និងជនមានគុណូបការៈចំពោះ បដិវត្តន៍ទូទាំងប្រទេស។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា៖ ប្រវត្តិសាស្ត្រ និងប្រជាជាតិវៀតណាមនឹង ចងចាំ និងមានមោទនភាពជារៀងរហូតចំពោះឆន្ទៈដ៏អង់អានក្លាហានមោះមុតរបស់ជំនាន់ជីដូន ជីតា ដែលបានដណ្ដើមយកវិញនូវសន្តិភាព ឯករាជ្យ សេរីភាព វិបុលភាព និងសុភ មង្គលជូនប្រជាជាតិវៀតណាម។ “ដើម្បីឱ្យសក្ដិសមនឹងការលះបង់ និងពលីកម្មរបស់ជំនាន់មុនៗ យើងនឹងបន្ត បំពេញឲ្យកាន់តែល្អថែមទៀតនូវការងារតបស្នងសងគុណ។ ជួសជុល កែលម្អ ឈាបនដ្ឋានយុទ្ធជនពលី សំណង់រំលឹកគុណូបការៈ ដើម្បីអប់រំស្មារតីស្នេហាជាតិ ដល់កូនចៅជំនាន់ក្រោយ។ ប្រវត្តិសាស្ត្រវីរភាព រួមជាមួយនឹងសេចក្តីប្រាថ្នាអំពីការ អភិវឌ្ឍប្រកបដោយសន្តិភាព វិបុលភាព និងសុភមង្គល គឺជាប្រភពធនធានស្មារតីដ៏ ថ្លៃថ្លា ដែលផ្តល់កម្លាំងបន្ថែមសម្រាប់បក្ស ប្រជាជន និងកងទ័ពទាំងមូល ដើម្បីអនុវត្តន៍ ប្រកបដោយជោគជ័យនូវបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង អភិវឌ្ឍន៍ និងការពារមាតុភូមិ យ៉ាងរឹងមាំ”។
ប្រធានរដ្ឋ លោក Vo Van Thuong អុជទៀនរំលឹកវិញ្ញាណក្ខន្ធបុព្វការីជន វីរៈជន និងយុទ្ធជនពលីនៅឈាបនដ្ឋាន Hang Duong។ (រូបថត៖ VOV) |
មុនពេលប្រារព្ធធ្វើកម្មវិធី ប្រធានរដ្ឋ លោក Vo Van Thuong ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha រួមជាមួយគណៈប្រតិភូមជ្ឈិម ក្រសួង ស្ថាប័ន ផ្នែក និងអង្គការ មហាជន... បានអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរៈជន និងយុទ្ធជនពលីនៅឈបនដ្ឋាន Hang Duong និងឈាបនដ្ឋានយុទ្ធជនពលី A1៕