កម្មវិធីសិល្បះ៖មនោសញ្ជេតនាព្រំដែនកោះសមុទ្រស្រុកកំណើត
|
កម្មវិធីសិល្បះ៖មនោសញ្ជេតនាព្រំដែនកោះសមុទ្រស្រុកកំណើត |
(VOV)_នាយប់ថ្ងៃទី២៧ មិនា នៅស្រុកកោះ Phu Quoc ខេត្ត Kien Giang (ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្តទៅកម្មវិធីសម្ដែងសិល្បះ៖ មនោសញ្ជេតនាព្រំដែន-
កោះសមុទ្រ ស្រុកកំណើត លើកទី៣។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀត
ណាម លោក Vu Van Ninh បានអំពាវនាវអោយប្រជាជនទាំងមូល កងទ័ពទាំងមូល
រួមកម្លាំងកាយចិត្តការពាររឹងមាំអធិបតេយ្យភាព កោះសមុទ្រ ព្រំដែន…លៗ
“ ដើម្បីនាំប្រទេសអោយក្លាយទៅជាប្រទេសខ្លាំងអំពីសមុទ្រ និងធ្វើមានពី
សមុទ្រ ធានារឹងមាំអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពជាតិ ខ្ញុំស្នើថា៖ត្រូវបន្តអះ
អាងនូវសុឆ័ន្ទះខ្លាំងក្លា និងប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការធានាអធិបតេយ្យភាព ដែនដី
សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តធិការរបស់វៀតណាម នៅគ្រប់តំបន់ព្រំដែន
កោះ សមុទ្រ នៃមាតុប្រទេស។ អះអាងនូវអធិបតេយ្យភាពមិនអាចប្រកែកបាន
និងមិនអាចរំលោភបាន របស់វៀតណាម ចំពោះប្រជុំកោះទាំងពីរ Hoang Sa ,
Truong Sa។ វៀតណាមរក្សាគោលការណ៍ ដោះស្រាយរាល់ជំលោះនៅសមុទ្រ
ខាងកើត ដោយបណ្ដាសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា
អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ដែរ៕”